ក្រូអាត៖ ក្រុមអ្នកពន្លត់អគ្គិភ័យនៅស្ថានីយមួយក្នុងក្រុង Zegrab បានសុខចិត្តខកខានមិនបានតាមដានការស៊ុតបញ្ចូលទីរបស់កីឡាករ Mario Mandzukic ព្រោះតែពួកគេត្រូវប្រញ៉ាប់ទៅធ្វើការដោយសារស៊ីរ៉ែនអាសន្នបានបន្លឺឡើង។

ទំព័រ Facebook ស្ថានីយអគ្គិភ័យទីក្រុង Zegrab បានបង្ហោះវីដេអូមួយដែលបង្ហាញអំពីការទស្សនាប្រកួតបាល់ទាត់រវាងក្រុមក្រូអាតនិងក្រុមអង់គ្លេស។

ក្នុងវីដេអូនោះបានបង្ហាញអារម្មណ៍យ៉ាងអន្ទះសារ ខណៈដែលជម្រើសជាតិរបស់ពួកគេកំពុងតែវាយបកទៅកាន់អង់គ្លេសលឿនៗ។

យ៉ាងណាមិញ ស៊ីរ៉ែនអាសន្នបានបន្លឺឡើង ប៉ុន្មានវិនាទីមុនការស៊ុតបញ្ចូលទីរបស់កីឡាករ Mario Mandzukic ធ្វើឲ្យអ្នកពន្លត់អគ្គិភ័យទាំងនោះខកខានមិនបានមើលការគ្រាប់បាល់ដែលជួយឲ្យជម្រើសជាតិរបស់គេឡើងដល់វគ្គផ្តាច់ព្រ័ត្រព្រឹត្តិការណ៍ World Cup ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ។ 

សកម្មភាពរបស់អ្នកពន្លត់អគ្គិភ័យទាំងនេះត្រូវបានអ្នកទស្សនាវីដេអូនោះមានការកោតសរសើរនូវការប្តេជ្ញាចិត្តក្នុងការងារជួយសង្គ្រោះអាសន្នផ្សេងៗ ទោះបីជាពួកគេត្រូវបានខកខានមិនបានមើលទិដ្ឋភាពដ៏អស្ចារ្យក្នុងប្រវត្តិសាស្ត្រប្រទេសពួកគេក៏ដោយ៕

ក្រុមជម្រើសជាតិក្រូអាត
ក្រុមជម្រើសជាតិក្រូអាត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]