បរទេស៖ អតីតមិត្ដរួមក្រុមរបស់កំពូលខែ្សប្រយុទ្ធ Cristiano Ronaldo លោក Ryan Giggs ជឿថា ការសម្រេចចិត្ដចាកចេញពីក្រុម Real Madrid ទៅកាន់ក្រុម Juventus របស់ប្រធានក្រុមជម្រើសជាតិព័រទុយហ្គាល់នេះ គឺជាការប្រកួតប្រជែងថ្មីរវាងរូបគេ និង Lionel Messi។

Ronaldo និង Messi

ការពិភាក្សាវែកញែកក្នុងការស្វែងរកថាតើកីឡាករមួយណា ដែលជាកីឡាករល្អជាងគេនោះ នឹងត្រូវបានបញ្ចប់ក្រោយពី Messi និង Ronaldo លែងបានប្រកួតគ្នាក្នុងលីក ប៉ុន្ដែវីរបុរសរបស់ក្រុមបិសាចក្រហម Manchester United គិតថា ការផ្លាស់ទៅលេងនៅទឹកដីអ៊ីតាលី គឺជាបន្ថែមនូវការប្រជែងគ្នាជាបន្ដទៀតរវាងពួកគេទាំងពីរ។ 

Ronaldo និង Messi

គ្រូបង្វឹកក្រុមជម្រើសជាតិវែលនេះ បាននិយាយថា៖ «Cristiano ចូលចិត្ដណាស់ ក្នុងការប្រជែងជាមួយ Messi។ ពេលនេះ គេមានប្រវត្ដិធ្លាប់ឈ្នះអ្វីៗគ្រប់យ៉ាងនៅអង់គ្លេស ឈ្នះនៅអេស្ប៉ាញ និងជាមួយក្រុមជម្រើសជាតិរបស់គេ។ ដូច្នេះហើយ គេចង់និយាយថា រូបគេនឹងធើ្វវាតទៅទៀតនៅអ៊ីតាលី។ Ronaldo នឹងយកការប្រជែងជាមួយ Messi ធើ្វជាវិធីមួយដើម្បីឲ្យរូបគេខំប្រឹងប្រែង ដើម្បីឈ្នះអ្វីៗគ្រប់យ៉ាងជាមួយក្លិបថ្មីរបស់គេគឺ Juventus»៕ 

Giggs និង Ronaldo កាលលេងនៅ Man Utd

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]