រុស្ស៊ី៖ គ្រូបង្វឹក Didier Deschamps បង្ហើបថា ការបរាជ័យក្នុង EURO ២០១៦ គឺជាហេតុផលដ៏ធំបំផុត ដែលធ្វើឲ្យក្រុមជម្រើសជាតិបារាំងមានទម្រង់លេងល្អមកដល់ពេលនេះ។

គ្រូូបង្វឹកសញ្ជាតិបារាំងរូបនេះបាននិយាយប្រាប់អ្នកព័ត៌មានក្រោយពីក្រុមលោកបានយកឈ្នះលើក្រុមប៊ែលហ្ស៊ិកកាលពីយប់មិញ ថា ពីរឆ្នាំមុន លោកមានអារម្មណ៍ឈឺចាប់មែនទែន ក្រោយពីបារាំងបានចាញ់ក្នុងប្រកួតវគ្គផ្តាច់ព្រ័ត្រនៃព្រឹត្តិការណ៍ EURO ២០១៦ នៅលើទឹកដីខ្លួនឯង។ 

ជម្រើសជាតិបារាំងក្នុងវគ្គផ្តាច់ព្រ័ត្រ EURO ២០១៦

អតីតគ្រូបង្វឹក Juventus រូបនេះបានបន្តថា តាំងពីពេលនោះមក លោកព្រមទាំងជម្រើសជាតិទាំងអស់បានខិតខំប្រឹងប្រែងហ្វឹកហាត់ឲ្យអស់ពីសមត្ថភាពដើម្បីស្តារមុខមាត់និងកិត្តិយសឲ្យជនជាតិបារាំងវិញ។

យ៉ាងណាមិញ គ្រូគ្រូបង្វឹកវ័យ៤៩ឆ្នាំរូបនេះបានជម្រុញឲ្យកូនក្រុមលោកបន្តខំប្រឹងបន្ថែមទៀត ព្រោះបានឡើងទៅដល់វគ្គផ្តាច់ព្រ័ត្រនៃ World Cup នៅមិនទាន់គ្រប់គ្រាន់នោះទេ លុះត្រាណាតែពួកគេឈ្នះការប្រកួតនេះទើបបារាំងអាចស្តារមុខមាត់លើសហគមន៍បាល់ទាត់អន្តរជាតិបាន។ 

ក្រុមជម្រើសជាតិបារាំង
លោក Deschamps និងកីឡាករ Umtiti

គួរបញ្ជាក់ថា បារាំងបានកក់កៅអីទៅលេងនៅវគ្គផ្តាច់ព្រ័ត្រព្រឹត្តិការណ៍ World Cup រួចជាស្រេច ដោយពួកកំពុងរង់ចាំលទ្ធផលការប្រកួតរវាងអង់គ្លេសនិងក្រូអាតយប់នេះ ខណៈការប្រកួតវគ្គផ្តាច់ព្រ័ត្រនឹងធ្វើឡើងនៅថ្ងៃទី១៥ វេលាម៉ោង១០យប់៕

ជម្រើសជាតិបារាំង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]