ក្រូអាត៖ សហព័ន្ធបាល់ទាត់ក្រូអាតដែលហៅកាត់ថា HNS បានសម្រេចបណ្ដេញលោក Ognjen Vukojevic ពីក្រុមគណៈប្រតិភូក្រុមជម្រើសជាតិនៅក្នុងប្រទេសរុស្ស៊ី បន្ទាប់ពីលោកបានបង្ហោះវីដេអូ «ក្រុមអ៊ុយក្រែន» បន្ទាប់ពីក្រូអាតបានទម្លាក់ម្ចាស់ផ្ទះរុស្ស៊ីក្នុងវគ្គ ៨ ក្រុមចុងក្រោយនៃព្រឹត្តិការណ៍បាល់ទាត់ពិភពលោកឆ្នាំ ២០១៨។

Ognjen Vukojevic

លោក Vukojevic និងខ្សែការពារ Domagoj Vida បានបង្ហោះនូវវីដេអូខ្លីមួយនៅលើបណ្ដាញសង្គមរបស់គេ ក្រោយពីពួកគេបានទទួលបានជ័យជម្នះលើក្រុមជម្រើសជាតិរុស្ស៊ីកាលពីថ្ងៃសៅរ៍សប្តាហ៏មុន ដែលនាំឱ្យមានការរិះគន់ពីអ្នកនយោបាយរុស្ស៊ី និងឈានដល់ការព្រមានពីគណៈកម្មការវិន័យរបស់ FIFAផងដែរ។

ទំនាក់ទំនងរវាងអ៊ុយក្រែននិងរុស្ស៊ីនៅតែមានភាពល្អក់កករនឹងគ្នានៅឡើយជាហេតុធ្វើឲ្យរុស្សុីមានការខឹងជាខ្លាំងទៅនឹងទង្វើរបស់មន្ត្រីរូបនោះ ជាគ្នាមួួយគ្នានោះដែរក្រូអាតក៏បានទម្លាក់រុស្សុីនៅវគ្គ ៨ ក្រុមចុងក្រោយទៀតនោះជាហេតុធ្វើឲ្យរុស្សុីសម្រេចប្តឹងទៅកាន់សហព័ន្ធបាល់ទាត់ពិភពលោកជាពិសេសគឺលោក Gianni Infantino ដែលមានវត្តមាននៅរុស្សុីស្រាប់។

Domagoj Vida និង Dejan Lovren

គួរបញ្ជាក់ផងដែរថា សហព័ន្ធបាល់ទាត់ក្រូអាត ក៏បានធ្វើការសូមទោសទៅកាន់ប្រជាជនរុស្ស៊ីក៏ដូចជាអ្នកនយោបាយរុស្សុីជាសាធារណៈផងដែរ ចំពោះទង្វើរបស់មន្ត្រីរបស់គេខាងលើ នឹងបានបញ្ជាក់ថាពួកគេគ្មានបំណងបង្កើតសារនយោបាយអ្វីនោះឡើយ។

ក្នុងការប្រកួតនោះខ្សែការពារក្រូអាតកីឡាករ Vida ដែលបានស៊ុតបាល់បញ្ចូលទីក្រុមរុស្ស៊ី ក៏បានស្រែកពាក្យមួយឃ្លាថា «ជ័យយោអ៊ុយក្រែន អ្នកប្រាកដជាឈ្នះ» ហើយលោក Vukojevic ដែលជាមន្រ្តីរបស់ក្រុមជម្រើសជាតិក្រូអាតផ្ទាល់បានយកវីដេអូនោះទៅបង្ហោះដោយបន្ថែមពាក្យថា៖ «ជ័យជម្នះនេះគឺសម្រាប់ក្រុម Dynamo និងអ៊ុយក្រែន…..ក្រូអាតអាចបន្តទៅមុខទៀតបាន»។

សូមបញ្ជាក់ថា FIFA ក៏បានសម្រេចពិន័យ Vukojevic ចំនូន ១៥,០០០ដុល្លារ និងព្រមានចំពោះអាកប្បកិរិយារបស់គេគឺមិនមែនជាអ្នកកីឡាទៀតផង៕

ក្រុមជម្រើសជាតិក្រូអាតពេលឈ្នះរុស្សុី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]