រុស្ស៊ី៖ ការប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្ររវាងក្រុមជម្រើសជាតិក្រូអាត និងក្រុមជម្រើសជាតិអង់គ្លេស នឹងធើ្វការប្រកួតឡើងនារាត្រីនេះ វេលាម៉ោង១រំលងអាធ្រាត ដើម្បីស្វែងរកក្រុមទៅប៉ះបារាំង ដែលឈរនៅចាំវគ្គផ្ដាច់ព្រ័ត្រជាស្រេច។ 

ក្រូអាត Vs អង់គ្លេស​

ក្រុមជម្រើសជាតិទាំង២ ជួបគ្នាច្រើនលើកមកហើយ ដោយអង់គ្លេសឈ្នះ៤ដង ចាញ់២ដង និងស្មើ១ដង។ ក្រុមទាំង២ ជួបគ្នាលើកដំបូងនៅឆ្នាំ១៩៩៦ ដោយពេលនោះគឺបានត្រឹមលទ្ធផលស្មើ ០-០ មុនពេលជួបគ្នាជាលើកទី២ អង់គ្លេសយកឈ្នះ ៣-១ ក្នុងជំនួបមិត្ដភាពឆ្នាំ២០០៣។

បើនិយាយក្នុងជំនួបផ្លូវការលើកដំបូងរវាងក្រុមទាំង២វិញ គឺអង់គ្លេស យកឈ្នះ ៤-២ ក្នុងឆ្នាំ២០០២ ដោយពេលនោះគឺ Wayne Ronney ស៊ុតបញ្ចូលទី២គ្រាប់។  

អង់គ្លេស

យ៉ាងណាមិញ ក្រូអាតធើ្វសងសឹកវិញដោយក្នុងវគ្គជម្រុះ Euro ឆ្នាំ២០០៨ យកឈ្នះ ២-០ ក្នុងឆ្នាំ២០០៦។ បន្ទាប់ពីនោះ ក្រូអាតក៏បានធើ្វឲ្យអង់គ្លេសចុកឈាមផងដែរ ដោយធើ្វឲ្យពួកគេមិនបានទៅលេងនៅ Euro ឆ្នាំ២០០៨ ដោយយកឈ្នះ ៣-២ នៅកីឡដ្ឋាន Wembley ផងដែរ។

ក្រោយមកអង់គ្លេស បានសកសឹងវិញដោយសំពងក្រូអាត ៤-១ នៅខែកញ្ញា ឆ្នាំ២០០៨ និង ៥-១ នៅខែកញ្ញា ឆ្នាំ២០០៩ ក្នុងវគ្គជម្រុះ World Cup ២០១០។

ក្រូអាត

ចាំមើលថាតើយប់នេះ ក្រូអាត ឫអង់គ្លេស តើក្រុមណាជាក្រុមដែលឡើងទៅប៉ះបារាំង នៅវគ្គផ្ដាច់ព្រ័ត្រពានរង្វាន់ពិភពលោក ដែលធើ្វឡើងនៅថៃ្ងទី១៥ ខាងមុខនេះ?  

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]