បរទេស៖ ដំណឹងនៃការចាកចេញរបស់ខែ្សប្រយុទ្ធឆ្នើម Real Madrid កីឡាករ Cristiano Ronaldo ពិតជាធើ្វឲ្យអ្នកគាំទ្រនៅអេស្ប៉ាញ ក៏ដូចជាអ្នកគាំទ្រទូទាំងពិភពលោក សោកស្ដាយខ្លាំងមែនទែន។ 

Cristiano Ronaldo

អ្នកគាំទ្ររបស់ក្លិបយក្សនៅអេស្ប៉ាញ Real Madrid បានធើ្វការថែ្លងអំណរគុណ ក៏ដូចជាជាជូនពរដល់ប្រធានក្រុមជម្រើសជាតិព័រទុយហ្គាល់នេះ ឲ្យបានជោគជ័យនៅថៃ្ងអនាគត ហើយរូបគេនឹងស្ថិតនៅក្នុងបេះដូងរបស់ Real Madrid ជារៀងរហូត។

ក្នុងរយៈពេល ៩ឆ្នាំដែលរូបគេប្រកបអាជីពនៅអេស្ប៉ាញនេះ Ronaldo បានជួយក្លិបឲ្យឈ្នះពានរង្វាន់ជាច្រើន ក៏ដូចជាបំបែកកំណត់ត្រាជាច្រើនដែលមានដូចជា៖

ពានរង្វាន់៖

-Champions League ៤ដង

-Copa del Rey ២ដង

-FIFA Club World Cup ៣ដង

-UEFA Super Cup ៣ដង

-Spanish Super Cup ២ដង

-La Liga ២ដង  

ពានធំៗដែល Ronaldo បានឈ្នះនៅ Real Madrid

បំបែកកំណត់ត្រា

-កីឡាករដែលស៊ុតបញ្ចូលទីច្រើនជាងគេក្នុងប្រវត្ដិសាស្រ្ដ Real Madrid (៤៥០គ្រាប់ ក្នុង៤៣៨ប្រកួត)

-ជាកីឡាករដែលស៊ុតបញ្ចូលទីច្រើនជាងគេក្នុងពានរង្វាន់ Champions League (១២០គ្រាប់)

-ជាកីឡាករទី៤ ដែលអាចស៊ុតបញ្ចូលទីក្នុងព្រឹត្ដិការណ៍ World Cup ៤ដងជាប់គ្នា (២០០៦,២០១០,២០១៤,២០១៨)

-ជាកីឡាករអឺរ៉ុបដំបូងគេដែលស៊ុតបញ្ចូលទីក្នុងពានរង្វាន់ធំៗជាប់គ្នា (World Cup និង Euro)

-ជាកីឡាករដែលចាស់ជាង អាចស៊ុតបញ្ចូលទីបាន Hat-Trick ក្នុងពានរង្វាន់ World Cup

-ជាកីឡាករដែលស៊ុតបញ្ចូលទីច្រើនជាងគេក្នុងមួយរដូវកាលនៃពានរង្វាន់ Champions League (១៧គ្រាប់)

-៦៣% នៃការស៊ុតបញ្ចូលទីក្នុងអាជីពរបស់ Ronaldo គឺប្រើជើងស្ដាំ, ១៨% ជាមួយនឹងការតែត (១១៧គ្រាប់) ៕ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]