រុស្ស៊ី៖ ក្រុមបាល់ទាត់ជម្រើសជាតិបារាំង បានឡើងទៅកាន់វគ្គផ្ដាច់ព្រ័ត្រពានរង្វាន់ពិភពលោក World Cup ឆ្នាំ២០១៨ ក្រោយពីបំបាក់ក្រុមជម្រើសជាតិបែលហ្សិក ក្នុងលទ្ធផល ១-០ កាលពីយប់មិញនេះ។

ក្នុងការប្រកួតនេះ ក្រុមទាំង២បានធើ្វការសម្រុកគ្នាទៅវិញទៅមក ប៉ុន្ដែក្រុមដែលមានសំណាងមុននោះគឺខាងបារាំង ដោយអាចបំបែកពងមាន់បានមុននៅនាទី ៥១ ដោយកាតតែតបាល់ជ្រុងដោយខែ្សការពាររបស់ក្រុម Barcelona កីឡាករ Umtitii។

ក្រោយពីធើ្វការនាំមុខរួច បែលហ្ស៊ិកបានធើ្វការសម្រុកយ៉ាងខ្លាំង និងជាហូរហែរប៉ុន្ដែត្រូវបានអ្នកចាំទី Loris និងខែ្សការពារជួយរារាំង។ ចប់ការប្រកួត បារាំងយកឈ្នះបែលហ្ស៊ិកក្នុងលទ្ធផល ១-០ ឡើងទៅកាន់វគ្គផ្ដាច់ព្រ័ត្រពានរង្វាន់ពិភពលោក៕ 

France 1 - 0 Belgium
France 1 - 0 Belgium
France 1 - 0 Belgium
France 1 - 0 Belgium
France 1 - 0 Belgium
France 1 - 0 Belgium

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]