ហុងកុង៖ បន្ទាប់ពីតារាសម្តែងដ៏ល្បីប្រចាំប្រទេស ហុងកុង លោក Raymond Lam វ័យ ៣៨ឆ្នាំ បានចែកផ្លូវគ្នា ជាមួយអតីតសង្សារ តារាសម្តែង Karena NG ដោយសារតែ នាងបានក្បត់ចិត្តលោក ទៅទាក់ទងជាមួយកូនអ្នកមានម្នាក់ ខណៈពេលដែលអ្នកទាំងពីរនៅទាក់ទងគ្នានៅឡើយ។ នេះបើយោងតាម សារព័ត៌មាន Apple Daily។

យ៉ាងណាមិញ ការបែកគ្នារបស់លោក ជាមួយអតីតសង្សារលោក មិនបានយូរប៉ុន្មានផង ដោយលោកឪពុករបស់ រូបលោក បានណែនាំតារាបង្ហាញម៉ូតចិនម្នាក់ Zhang Xin Yue ឲ្យរូបលោក ដើម្បីសាកល្បងមើលចិត្តគ្នា។ ប៉ុន្តែ គេសង្កេតឃើញថា អ្នកទាំងពីរហាក់បីដូចជា មានការចុះសម្រុងគ្នាយ៉ាងល្អ ក្រោយអ្នកទាំងពីរទើបតែ រាប់អានគ្នាបានទើបតែបានប៉ុន្មានថ្ងៃប៉ុណ្ណោះ។

មិនត្រឹមតែប៉ុណ្ណោះ អ្នកទាំងពីរ តែងណាត់ជួបគ្នាជារឿយៗទៀតផង ដោយកាលពីពេល ម្សិលមិញនេះ មានអ្នកប្រមាញ់រូបថត ថតរូបលោក និងសង្សារថ្មីរបស់លោក បណ្តើរគ្នានៅក្នុងផ្សារទំនើបមួយកន្លែង នៅក្នុងស្រុកទៀតផង។ 

យ៉ាងណាមិញ អ្នកគាំទ្ររបស់លោក មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងផងដែរ ដែលលោកឪពុករបស់លោក បានណែនាំ គូស្នេហ៍ថ្មីឲ្យរូបលោក ទាំងដែរលោក ទើបតែបែកគ្នាជាមួយអតីតសង្សារលោក​ ទើបតែបានរយៈពេលជិត ៤ខែតែប៉ុណ្ណោះ៕

Raymond និង Zhang Xin Yue
Raymond និង Zhang Xin Yue
Raymond និង Zhang Xin Yue
Raymond និង Zhang Xin Yue
Zhang Xin Yue
Raymond Lam

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]