កាលពីនៅក្មេងៗ យើងរាល់គ្នាធ្លាប់តែលេង ទូកជ័រនៅក្នុងបន្ទប់ទឹក ហើយនេះគឺជាការចងចាំដ៏អស្ចារ្យមួយ កាលពីកុមារភាព។

យ៉ាងណាមិញ ស្ថាបត្យករ Claudio Benghi និង វិចិត្រករ Gloria Ronchi របស់ក្រុមហ៊ុន “Aether & Hemera” បានរូមគ្នាបង្កើតនូវគំនិតច្នៃប្រឌិត ដ៏អស្ចារ្យមួយឡើង ដោយប្រើទូកក្រដាស បណ្ដែតពាសពេញផ្ទៃទឹក នៅផែ Canary Wharf ទីក្រុងឡុង ដែលទទួលបានការចាប់អារម្មណ៍ជាច្រើន ពីសំណាក់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរណ៍។ អ្នកស្រី Gloria មានប្រសាសន៍ថា អ្វីដែលពួកគាត់ធ្វើនេះ គឺចង់រំលឹកដល់ការចងចាំ និងស្វែងរកសោភ័ណភាព ដ៏ស្រស់ស្អាតជូនប្រជាពលរដ្ឋទស្សនា។

ទូកក្រដាសទាំងអស់មានចំនួន ៣០០ទូក សុទ្ធសឹងតែបានបំពាក់នូវអំពូលភ្លើង LED នៅពីក្រោម ដែលធ្វើឲ្យទូកទាំងនោះមានពណ៌ចំរុះ ដូចជាពណ៌នៃឥន្ទធនូអញ្ចឹងដែរ។

តើប្រិយមិត្តយល់យ៉ាងណាចំពោះទូកក្រដាសដ៏ស្រស់ស្អាតទាំងនេះ?

ដោយ អៀង

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]