អង់គ្លេស៖ ក្រុមជម្រើសជាតិអង់គ្លេសនឹងត្រូវជួបការលំបាកម្តងទៀតហើយ ក្រោយពេលដែលពួកគេបានដឹងថាអាជ្ញាកណ្តាល ដែលទើបនឹងតែងតាំងសម្រាប់កាត់សេចក្កីក្នុងការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ World Cup ២០១៨ ជាមួយក្រូអាតគឺជាលោក Cüneyt Çakır។

Cüneyt Çakır

លោក Cüneyt Çakır ដែលជាមន្រ្តីអាជ្ញាកណ្តាលរបស់ប្រទេសទួរគី ត្រូវបានសហព័ន្ធបាល់ទាត់ពិភពលោកដែលហៅកាត់ថា FIFA បានជ្រើសតាំងឲ្យលោកជា អាជ្ញាកណ្តាលដើម្បីកាត់សេចក្តីនៅលើទីលាន នៅពេលក្រុមតោកំណាចអង់គ្លេសនឹងត្រូវតតាំងគ្នាជាក្រុមក្រូអាតក្នុងថ្ងៃពុធ សប្តាហ៍នេះ។

គួរឲ្យដឹងថាអាជ្ញាកណ្តាលសញ្ជាតិទួរគីរូបនេះ ធ្លាប់ជាអ្នកកាត់សេចក្តី នៅវគ្គពាក់កណ្តាលសម្រាប់ក្រុមជម្រើសជាតិអង់គ្លេសម្តងរួចមកហើយ ដោយនៅក្នុងនោះលោកថែមទាំងបានពិន័យកាតក្រហមទៅឲ្យកីឡាកររបស់ប្រទេសមួយនេះចំនួន ៣ រូបផ្សេងគ្នា ដែលក្នុងនោះរួមមានដូចជា៖ ប្រធានក្រុមរបស់ក្លិបតោខៀវ Chelsea កីឡាករ John Terry, ខ្សែការពារ Gary Cahill និងចុងក្រោយប្រធានក្រុមរបស់ក្លិប Liverpool កីឡាករ Steven Gerrard ផងដែរ។

Cüneyt Çakır ជូនកាតក្រហមទៅ Steven Gerrard

សូមបញ្ជាក់ថា អាជ្ញាកណ្តាលវ័យ ៤១ ឆ្នាំរូបនេះធ្លាប់ត្រូវបានតែងតាំងឲ្យចូលរួមកាត់សេចក្តីនៅក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រនៃក្របខ័ណ្ឌ Champions League កាលពីឆ្នាំ ២០១៥ រវាងក្លិប Barcelona និង Juventus កាលនោះកាតលឿងក៏ត្រូវបានជូនជាហូរហែរ។

ចុងក្រោយនេះលោកបានចូលរួមកាត់សេចក្តីក្នុងការប្រកួត រវាងក្រុមនីហ្សេរីយ៉ានិងអាហ្សង់ទីនក្នុងវគ្គសន្សំពិន្ទុក្នុងពូល D ដែលពេលនោះអាហ្សង់ទីនបានយកឈ្នះក្នុងលទ្ធផល ២-១ ផងដែរ។ សម្រាប់ជំនួបក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ World Cup ២០១៨ នេះវិញ អង់គ្លេសនឹងត្រូវធ្វើការធ្ងន់ជាងមុនពេលជួបក្រុមក្រូអាតក្នុងថ្ងៃពុធ សប្តាហ៍នេះ ដែលការប្រកួតនឹងធ្វើឡើងនៅវេលាម៉ោង ១ រំលងអធ្រាត្រ​៕

Cüneyt Çakır ជូនកាតក្រហម Javier Mascherano

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]