អង់គ្លេស៖ ខ្សែបម្រើរបស់ក្រុមជម្រើសអង់គ្លេសកីឡាករ Dele Alli បានចំណាយពេលអស់ ៨ នាទីជាមួយកីឡាករ Raheem Sterling ដើម្បីធ្វើការស្អំជង្គង់របស់ពួកគេនៅមុនការប្រកួត ក៏ដូចជាប្រើរបស់ម្យ៉ាងសម្រាប់ការប្រកួតពេលអង់គ្លេសប៉ះក្រុមស៊ុយអែត ដើម្បីការពារនូវការប៉ះទង្គិចជង្គង់ទៀតផង។

Dele Alli

ខ្សែបម្រើសញ្ជាតិអង់គ្លេសរូបនេះ បានបង្ហាញថាគេបានប្រើប្រាស់ក្រណាត់ដើម្បីរុំព័ទ្ធនៅលើជង្គង់របស់គេ ក្នុងគោលបំណងការពារនូវការប៉ះទង្គិចគ្នាដោយប្រការណាមួយ ព្រោះថាជង្គង់របស់គេនៅមិនទាន់ជា ១០០ ភាគរយនោះទេ។ ដែលជាហេតុធ្វើឲ្យរូបគេត្រូវការប្រើប្រាស់នូវរបស់ការពារមួយនេះ កំឡុងពេលប្រកួតនៅក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ World Cup ២០១៨ ជាមួយនឹងស៊ុយអែត។

មិនតែប៉ុណ្ណោះខ្សែបម្រើរបស់ក្លិប Tottenham Hotspur រូបនេះអាចនឹងបន្តប្រើប្រាស់របស់ខាងលើ ដើម្បីការពារជង្គង់របស់គេជាបន្ត នៅពេលដែលអង់គ្លេសប៉ះក្រូអាតនៅថ្ងៃ ពុធ សប្តាហ៏នេះ ដែលជាការប្រកួតមួយដ៏តានតឹងសម្រាប់រូបគេ។

Dele Alli និង Raheem Sterling

សូមបញ្ជាក់ថា Dele Alli ក៏បានប្រាប់ទៅសារព័ត៌មានផងដែរក្រោយពីរូបគេធ្វើការស្អំទឹកកកអស់ ៨ នាទីចប់រួចមក៖ «មែនហើយខ្ញុំពិតមានជំនឿថាវិធីនេះអាចធ្វើឲ្យ ជង្គង់ស្តាំរបស់ខ្ញុំធូរស្រាលជាក់ជាមិនខាន បន្ទាប់មកខ្ញុំនឹងធ្វើបែបនេះបន្តទៀតដើម្បីឲ្យជង្គង់ឆ្វេងរបស់ខ្ញុំមានអាការធូរស្រាលឡើងវិញផងដែរ។ ការស្អំទឹកកកតែប្រាំបីនាទី គឺគ្មានបញ្ហានោះទេសម្រាប់ខ្ញុំ។ ខ្ញុំមានបញ្ហានេះតាំងពីការប្រកួតលើកដំបូងជាមួយ ក្រុមទុយនេស៊ីមកម្ល៉េះ។ តែឥឡូវនេះខ្ញុំអាចធ្វើចលនាបានខ្លះៗវិញហើយព្រោះថា ខ្ញុំបានប្រើក្រណាត់ដើម្បីរុំនៅនឹងជង្គង់ដើម្បីបន្ថែមកុំឲ្យមានការឈឺចាប់ពេលប្រកួតបន្ទាប់»៕

Dele Alli ពេលប៉ះក្រុមទុយនេស៊ី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]