ប៊ែលហ្ស៊ិក៖ អ្នកចាំទីឲ្យក្រុមជម្រើសជាតិប៊ែលហ្ស៊ិកកីឡាករ Thibaut Courtois បានបោះសម្តីមួយឃ្លាទៅឲ្យ អ្នកចាំទីដែលកំពុងតែឡើងដៃរបស់ក្រុមជម្រើសជាតិអង់គ្លេស Jordan Pickford ថា មកពីគេទាបពេកទើបធ្វើឲ្យអង់គ្លេសចាញ់ប៊ែលហ្ស៊ិក ១-០ ក្នុងវគ្គ Group Stage។

Thibaut Courtois

នៅក្នុងវគ្គ Group Stage កាលពីចុងខែ មិថុនា កន្លងទៅ អង់គ្លេសធ្លាប់ចាញ់ប៊ែលហ្ស៊ិកក្នុងលទ្ធផល ១-០ ម្តងរួចមកហើយ។ កាលនោះ មួយគ្រាប់ជ័យជម្នះរបស់ក្រុមជម្រើសជាតិប៊ែលហ្សុិកគឺធ្វើបានដោយអតីតខ្សែបម្រើ Manchester United កីឡាករ Adnan Januzaj។ ទោះជាយ៉ាងណាក្ដី ក្រោយពីការប្រកួតនោះ អ្នកចាំទី Thibaut Courtois បាននិយាយថា Pickford មានកម្ពស់ទាបពេក ដែលជាហេតុធ្វើឲ្យមិត្តរួមក្រុមរបស់គេ Januzaj ស៊ុតបញ្ចូលទីបាន។  អ្នកចាំទីរូបនោះបានបន្ថែមទៀតថា បើសិនជាគេមានឱកាសបានចាប់បាល់នោះវិញ គេនឹងមិនបណ្ដោយឲ្យចូលទីនោះឡើយ។

សូមបញ្ជាក់ផងដែរថា អ្នកចាំទីឲ្យក្លិបតោខៀវ  Chelsea រូបនោះមានកម្ពស់ដល់ទៅជិត ២ ម៉ែត្រឯណោះ ខណៈដែលអ្នកចាំទីក្រុមជម្រើសជាតិអង់គ្លេសវិញមានកម្ពស់ប្រមាណតែ ១,៨៥ ម៉ែត្រតែប៉ុណ្ណោះ។

Jordan Pickford

ឆ្លើយតបនឹងការរិះគន់បែបនេះ អ្នកចាំទីឲ្យក្លិប Everton ក៏បានចេញមកតបវិញភ្លាមៗផងដែរ ដោយគេបាននិយាយប្រាប់អ្នកសារព័ត៌មានថា៖  «ខ្ញុំនឹងមិនខ្វល់នឹងពាក្យដែលគេនិយាយនោះឡើយ។ វាគ្រាន់តែជាប្រកួតមួយប៉ុណ្ណោះ ខ្ញុំគ្រាន់តែជាកីឡាករធម្មតាម្នាក់ប៉ុណ្ណោះ។  ហើយមនុស្សជាច្រើនគិតថា ខ្ញុំមានអាយុនៅក្មេង ប៉ុន្តែខ្ញុំបានលេង ២ រដូវកាលរួចមកហើយនៅ Premier League ហើយខ្ញុំមិនគិតថា ការលេងរបស់ខ្ញុំខ្សោយជាងរូបគេប៉ុន្មានដែរ»។

សូមបញ្ជាក់ផងដែរថា ក្រុមជម្រើសជាតិអង់គ្លេស នឹងត្រូវប៉ះក្រុមក្រូអាតនៅវេលាម៉ោង ១ រំលងអធ្រាត្រថ្ងៃពុធ សប្តាហ៍នេះ ខណៈពេលដែលក្រុមប៊ែលហ្សុិកវិញនឹងត្រូវតតាំងជាមួយក្រុមមាន់គោកបារាំងនៅយប់នេះផងដែរ៕

Jordan Pickford

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]