(ភ្នំពេញ)៖ បើទោះបីអ្នកនាង ឈួន ស្រីម៉ៅ បានរៀបការរួច និងបានលាឈប់ពីសង្គមសិល្បៈទៅរស់នៅសហរដ្ឋអាមេរិក ក៏ពិតមែន។ តែអ្នកនាងមិនបានចាកឆ្ងាយពីបណ្ដាអ្នកគាំទ្ររបស់ខ្លួនឡើយ ដោយអ្នកនាងតែងតែមានការទំនាក់ទំនងជាមួយនឹង ហ្វេនរបស់ខ្លួនជានិច្ច។

ទោះយ៉ាងណាមិញ គេសង្កេតឃើញអ្នកនាង ឈួន ស្រីម៉ៅ បានរីករាយនឹងជីវិតដ៏មានក្តីសុខរបស់នាង ក្រោយទៅដល់ទឹកដីថ្មី។

ជាក់ស្ដែង កាលពីថ្មីៗនេះ អ្នកនាងបានបង្ហោះរូបភាពជាច្រើននៅលើគណនីអ៊ីនស្តារក្រាមអ្នកនាង ក្នុងកម្មវិធីមួយដែលមានអ្នកចូលរួមយ៉ាងច្រើនផងដែរ។ តែអ្វីដែលគួរឲ្យភ្ញាក់ផ្អើលនោះគឺថា ទាំងអ្នកនាង ឈួន ស្រីម៉ៅ និងមិត្តភក្តិរបស់នាង ចូលរួមក្នុងកម្មខួបកំណើតមួយ នាំគ្នាស្លៀកពាក់សុទ្ធតែឈុតចេញដើមទ្រូងតែម្ដង។

យ៉ាងណាមិញគេឃើញ មានបណ្ដាហ្វេនជាច្រើនបាននាំគ្នា ធ្វើការស៊ែរយ៉ាងច្រើនផងដែរ នៅលើបណ្តាញសង្គម ចំពោះរូបថតរបស់នាង ជាមួយនឹងមិត្តភក្តិ៕

អ្នកនាង ឈួន ស្រីម៉ៅ
អ្នកនាង ឈួន ស្រីម៉ៅ
អ្នកនាង ឈួន ស្រីម៉ៅ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]