ភ្នំពេញ៖ ការស្លាប់របស់ តារាកំប្លែងជើងចាស់ នាយ វីតាមីនសេ បានធ្វើឲ្យមហាជនទូទាំងប្រទេស មានការសោកស្តាយជាខ្លាំង ជាពិសេសគឺសមាជិកក្រុមគ្រួសារ ដែលត្រូវមកបាត់បង់ ឪពុក ជីតា ជាទីស្រលាញ់យ៉ាងឆាប់រហ័សបែបនេះ ។

តួយ៉ាង បើគិតមកដល់ថ្ងៃនេះ ក៏គ្រប់គម្រប់ខួប១០០ថ្ងៃ នៃការចាកចេញរបស់លោកអ៊ុំហើយដែរ។ ជាក់ស្ដែង អ្នកនាង ប៉េង ប៉ោង ដែលត្រូវបានកូនស្រីច្បង រួមជាមួយប្អូនៗដទៃទៀត ក៏មិនភ្លេចចាត់ចែងរៀបចំពិធីបុណ្យ ដើម្បី​ឧទ្ទិស​ដល់ដួង​វិញ្ញាណ​ក្ខន្ធ លោកឪពុកទៀតផងរ។

អ្វីដែលគួរឲ្យសរសើរនោះ បើទោះបីជានៅល្ងាចថ្ងៃប្រារព្ធពិធី មានភ្លៀងធ្លាក់ខ្លាំងយ៉ាងណាក៏ដោយ ក៏នៅតែមានវត្តមានភ្ញៀវកិត្តិយស និងតារាស្រីប្រុស ចាស់ក្មេងជាច្រើននាក់ បានឆ្លៀតពេលមកចូលរួម មិនឲ្យខកខានឡើយ។

គួររម្លឹកដែរថា នាយ វីតាមីនសេ គឺជាតារាកំប្លែង ដ៏មានប្រជាប្រិយភាព ប្រចាំក្រុមនាយ កុយ ជាមួយស្នាដៃសម្ដែង យ៉ាងប៉ិនប្រសប់ ។ ភាគច្រើន លោកអ៊ុំ តែងតែនិយមសម្ដែងដើរតួជា សេដ្ឋី នឹងតែងតែធ្វើឲ្យ មហាជន អ្នកទស្សនា ទប់សំណើច មិនជាប់រាល់ពេលឃើញគាត់សម្ដែងម្ដងៗ៕

ខាងក្រោមនេះជាទិដ្ឋភាពក្នុងពិធីគម្រប់ខួប១០០ថ្ងៃ របស់នាយ វីតាមីនសេ៖

ទិដ្ឋភាពក្នុងពិធីគម្រប់ខួប១០០ថ្ងៃ របស់នាយ វីតាមីនសេ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]