អេស្ប៉ាញ៖ ក្រោយពីដំណឹងជុំវិញអនាគតរបស់ Cristiano Ronaldo បានផ្ទុះពេញពិភពលោកនឹងត្រូវបានគេចាប់អារម្មណ៍សឹងតែខ្លាំងជាង World Cup នៅរុស្ស៊ីទៅទៀត ពេលនេះជំនួយការរបស់ខ្សែ​ប្រយុទ្ធ Cristiano Ronaldo លោក Jorge Mendes បានចេញមុខបកស្រាយហើយ។

Jorge Mendes

ក្រោយពីក្លិប Juventus បានដាក់សំណើ ១០០ លានអឺរ៉ូ(ជាង១១៦ លាន​ដុល្លារ​អាមេរិក) ដើម្បីទិញយក Ronaldo ពី Real Madrid លោក Mendes ក៏បាន​និយាយ​ប្រាប់សារព័ត៌មាន​ Marca ថា៖ «ប្រសិន​ Cristiano Ronaldo ពិត​ជា​ចាក​ចេញ​ពី​ក្លិប Real Madrid មែន គេ​នឹង​ធ្វើការសម្ដែង​ការ​គោរព​ដឹង​គុណ​ជា​រៀង​រហូត​ដល់​ក្លិប ប្រធាន​ក្លិប ក្រុម​ទាំង​មូល ក្រុម​គ្រូពេទ្យ ព្រម​ទាំង​អ្នក​គាំទ្រ​ទាំង​អស់​ទូទាំង​ពិភពលោកហើយ។ បើ​មាន​ការ​ចាក​ចេញ​ពិត​មែន គឺ​មក​ពី Ronaldo ចង់​បាន​ដំណាក់​កាល និង​ការ​ប្រកួត​ប្រជែង​ថ្មី​មួយ​ទៀត ក្នុង​អាជីព​ដ៏​ជោគជ័យ​របស់​គេ»។

គួរឲ្យដឹងផងដែរថា នៅយប់មិញនេះ អតីត​ថ្នាក់​ដឹកនាំ Juventus ម្នាក់ក៏​បាន​បង្ហើប​ដែរថា បន្ទាប់​ពី​បាន​និយាយ​ជាមួយមនុស្ស​សំខាន់​ៗមួយ​ចំនួន លោក​យល់​ឃើញថា Ronaldo ពិតជាបាន​ចុះ​កុងត្រា​រួច​រាល់ហើយ ជាមួយ​ក្លិប​យក្ស​អុីតាលីមួយនេះ។

Jorge Mendes និង Cristiano Ronaldo

សូម​បញ្ជាក់​ថា ខ្សែប្រយុទ្ធក្លិប Real Madid រូបនេះបាន​ចូល​រួម​ជាមួយ​ក្លិប​​អធិរាជសរ Real Madrid កាល​ពី​ឆ្នាំ ២០០៩ ដោយក្នុង​រយៈ​ពេល​ ៩ ឆ្នាំ​នៅ​ជាមួយក្លិប កីឡាកររូបនេះ​អាចស៊ុត​បញ្ចូលទីបាន ៤៥០គ្រាប់ ក្នុង​ការ​បង្ហាញ​ខ្លួន ៤៣៨ លើក៕

Cristiano Ronaldo

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]