ភ្នំពេញ៖ នៅថ្ងៃទី ០៥ ខែ កក្កដា ឆ្នាំ ២០១៨ ក្រុមហ៊ុនសាមសុងបានធ្វើការប្រគល់ថវិកាជូនដល់មន្ទីពេទ្យគន្ធបុប្ផា ពីកម្មវិធី «Slow-mo Challenge» របស់ Galaxy S9|S9+ ដើម្បីចូលរួចចំណែកជួយដល់កុមារកម្ពុជា ដែលទទួលការព្យាបាលពីមន្ទីរពេទ្យនេះ។

ការបង្កើតកម្មវិធីនេះឡើង គឺដើម្បីផ្តល់ឱកាសដល់អតិថិជនសាមសុងទាំងអស់ក្នុងការចូលរួចចំណែកផ្តល់វិភាគទានជូនដល់សង្គម និងបង្ហាញពីសម្ថតភាពដ៏អស្ចារ្យរបស់កំពូលទូរស័ព្ទស្មាតហ្វូនគឺ Samsung Galaxy S9|S9+។ លើសពីនេះទៅទៀតអតិថិជនដែលស្រឡាញ់ពេញចិត្តនឹងផលិតផលសាមសុងមិនត្រឹមតែបានរីករាយជាមួយនឹងមុខងាររបស់ទូរស័ព្ទប៉ុណ្ណោះទេ ប៉ុន្តែពួកគាត់ក៏បង្កើតបាននូវអនុស្សាវរីយ៍ល្អៗជាមួយមិត្តភក្តិ ហើយជាមួយគ្នានោះដែរពួកគាត់ក៏បានចូលរួមជួយដល់កុមារៗនៅមន្ទីរពេទ្យគន្ធបុប្ផាផងដែរ។

កម្មវិធីនេះត្រូវបានប្រកាសឲ្យចាប់ផ្ដើមកាលពីថ្ងៃទី ១៥ ខែ ឧសភា ដល់ ថ្ងៃទី ៥ ខែមិថុនា ឆ្នាំ ២០១៨ កន្លងទៅនេះហើយ ទទូលបានការចូលរួមចំនួន ១១0 វីដេអូ ហើយវីដេអូនីមួយៗក្រុមហ៊ុនបរិច្ចាកទឹកប្រាក់ចំនួន ១០,០០០ រៀល ទៅមន្ទីរពេទ្យគន្ធបុប្ផា។

មិនត្រឹមតែប៉ុណ្ណោះ ក្រុមហ៊ុនក៏បានបរិច្ចាគទឹកប្រាក់ចំនួន ៤,000,000 រៀល បន្ថែមទៀតពីលើការបង្កើតវីដេអូនេះផងដែរ។ នេះបើតាមប្រសាសន៍របស់លោក Seungho Choi អគ្គនាយកសាខាក្រុមហ៊ុនថៃសាមសុងអេឡិចត្រូនិកប្រចាំប្រទេសកម្ពុជា។

ដោយឡែកអ្នកដែលបានចូលរួមក្នុងការបង្កើតវីដេអូនេះក៏មានឱកាសឈ្នះរង្វាន់ Samsung Galaxy S9+ ( 256GB) ១ គ្រឿងផងដែរ។

លោក មាស កក្កដា ដែលជាអ្នកឈ្នះរង្វាន់ Samsung Galaxy S9+ ( 256GB) ១ គ្រឿងពីការបង្កើតវីដេអូ Slow-mo បាននិយាយថា៖ «នេះគឺជាលើកទីមួយហើយដែលខ្ងុំបានចូលរួមក្នុងការបង្កើតវីដេអូក្នុងកម្មវិធី «Slow-mo Challenge» របស់ក្រុមហ៊ុនសាមសុងដើម្បីចូលរួមជួយដល់កុមារកម្ពុជាក៏ដូចជារួមចំណែកជួយដល់សង្គមជាតិផងដែរ ហើយខ្ញុំជឿជាក់ថាក្រុមហ៊ុនសាមសុងនឹងមានកម្មវិធីល្អៗជាច្រើនទៀតដើម្បីបើកឱកាសឲ្យកាន់តែទូលំទូលាយក៏ដូចជាការបំផុសទឹកចិត្តស្រលាញ់និងចូលរួមចំណែកជួលដល់សង្គមជាតិហើយក៏សូមជូនពរក្រុមហ៊ុនសាមសុងទទួលបានភាពជោគជ័យ និងបន្តបង្កើតបច្ចេកវិទ្យាដ៏ទំនើបៗបន្តទៀតដើម្បីបំពេញតម្រូវការសព្វថ្ងៃរបស់អតិថិជន»៕

អ្នកឈ្នះរង្វាន់ Samsung Galaxy S9+
Samsung បរិច្ចាកថវិកាឱ្យមន្ទីរពេទ្យគន្ធបុប្ផា
Samsung បរិច្ចាកថវិកាឱ្យមន្ទីរពេទ្យគន្ធបុប្ផា
Samsung បរិច្ចាកថវិកាឱ្យមន្ទីរពេទ្យគន្ធបុប្ផា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]