បរទេស៖ សហព័ន្ធ​បាល់ទាត់​ពិភពលោក​ ដែលហៅ​កាត់​ថា FIFA បាន​សម្រេចប្រកាស​​ផ្លាស់​ប្ដូរលក្ខខណ្ឌមួយចំនួន ក្នុង​ការ​ជ្រើសរើស​កីឡាករ​ល្អ​ជាង​គេ​ប្រចាំ​ឆ្នាំ (The Best player award) ដោយ​ជម្រុះ​បេក្ខភាព​​​ពី ​២៣ ​នាក់​ មកនៅត្រឹម​ ១០ ​នាក់​វិញ។

ពាន The Best player award

ពាន​រង្វាន់ដែលមានឈ្មោះថា The Best player award មាន​ ២​ ផ្នែក​ គឺមានទាំង​ពានសម្រាប់ផ្នែកបុរស​និង​ផ្នែកស្រ្ដីី។ ហើយបេក្ខភាព​ផ្នែក​បុរស​ និង​ ផ្នែកស្ត្រី​ទាំង​ ១០ ​នាក់​នៃ​ពាន The Best player award នោះ នឹង​ត្រូវ​ជ្រើសរើស​ចំនួន ​​១៣​ កន្លែង​រួម​មាន គ្រូ​បង្វឹក, ប្រធាន​ក្រុម​ជម្រើស​ជាតិ, សារព័ត៌មាន, អ្នក​គាំទ្រ នឹង​ផ្សេង​ៗ​ទៀត។

គួរឲ្យដឹងផងដែរថា អតីត​វីរបុរស​ប្រេស៊ីលកីឡាករ Ronaldo, អតីត​ជម្រើស​អង់គ្លេស​ Frank Lampard នឹង​លោក Fabio Capello ក៏​ធ្លាប់ជា​មនុស្ស​សំខាន់​ក្នុង​ការ​ជ្រើសរើស​ផង​ដែរ។

ម្ចាស់ពាន The Best player award ឆ្នាំមុន

សូមបញ្ជាក់ថា ការ​បោះឆ្នោត​ជ្រើសរើស នឹង​ចាប់​ផ្ដើម​​ពី​ថ្ងៃ​ទី ២៣ ខែ កក្កដា ឆ្នាំ ២០១៨ ដល់​ថ្ងៃ​ទី ១០ ខែ សីហា ឆ្នាំ​ ២០១៨។ 

សម្រាប់​បេក្ខជន​ដែល​ឈ្នះ​ នឹង​ត្រូវប្រកាស​នៅក្នុង​កម្មវិធី The Best FIFA Football Awards ដែល​រៀបចំ​នៅ​ថ្ងៃ​ទី ២៤ ខែ កញ្ញា ឆ្នាំ ២០១៨ ក្នុង​ទីក្រុង​ឡុងដ៍​ប្រទេស​អង់គ្លេស។

ចំពោះកម្មវិធី​នេះ​ សហ័ពន្ធបាល់ទាត់ពិភពលោក ទើប​តែ​រៀបចំ​បាន​ ២​ ឆ្នាំ​ប៉ុណ្ណោះ ខណៈដែល The Best player award ផ្នែក​បុរស​បាន​ទៅ​លើ​កីឡាករ Cristiano Ronaldo ទាំង​ ២​ ដង នឹងចំពោះផ្នែកនារីបានទៅលើកីឡាការិនី Carli Lloyd៕ ​​​​

Cristiano Ronaldo និង Carli Lloyd

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]