ភ្នំពេញ ៖ អតីតតារាចម្រៀងសាច់សខ្ចីកញ្ញា សាសា បានស្ងាត់បាត់មុខពីវិស័យសិល្បៈអស់រយៈពេលជាច្រើនឆ្នាំ ជាហេតុធ្វើឲ្យមហាជន នឹករលឹកទឹកដមសម្លេងរបស់នាងជាខ្លាំង។

យ៉ាងណាមិញ អ្វីដែលចាប់គួរឲ្យអារម្មណ៍ នាពេលបច្ចុប្បន្ននេះ អតីតតារាចម្រៀងស្រី កញ្ញាសាសា បានក្លាយជាថៅកែស្រី ដែលស្ទើរតែមិនជឿថា នាងអាចក្ដោបក្តាប់ហាងជាច្រើន ក្នុងរយៈពេលដ៏ខ្លី បន្ទាប់ពីនាងបានផ្អាកពីសិល្បៈ។

ជាក់ស្ដែង នៅក្នុងនោះដែរ តារាចម្រៀងស្រីរូបនេះ បានបើកហាង៣ធំៗ នៅក្នុងរាជធានីភ្នំពេញ ដោយក្នុងនោះមានភោជនីយដ្ឋានមួយ កន្លែងហាត់ប្រាណ និង​ហាងកែសម្ផស្សដ៏ធំមួយ ដែលមានអតិថិជនគាំទ្រខ្លាំងមិនធម្មតានោះទេ បើទោះបីជាហាងទាំងនោះ ទើបតែបើកឲ្យដំណើរការក៏ដោយក្ដី ។

ជាមួយគ្នានេះដែរ ក៏មានមហាជនជាច្រើន បានសម្ដែងការអបអរសាទរ និងជាពិសេសបានលាន់មាត់សរសើរតារាស្រីរូបនេះថា មិនត្រឹមតែរូបសម្រស់ស្រស់ស្អាតប៉ុណ្ណោះទេ ថែមទាំងមានសមត្ថភាព ក្នុងការបើកហាង ជាច្រើនកន្លែង រួមទាំងទទួលបានជោគជ័យខ្លាំងថែមទៀតផង ៕ 

សាសា
សាសា
ហាងសាសា
ហាងសាសា
ហាងសាសា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]