បច្ចុប្បន្នមានស្រ្តី មួយចំនួនមាន ការជួបប្រទះបញ្ហា ពេលកំពុងមានផ្ទៃពោះ។ បញ្ហាទាំងនោះ អាចធ្វើឲ្យស្រ្តីដែល មានផ្ទៃពោះ ប៉ះទន្គិចផ្លូវចិត្តជាខ្លាំង ជួនកាលអាច បណ្តាលមានជំងឺ ប្រសៃប្រសាទ ថែមទៀតផង។

ដើម្បីទប់ស្កាត់ នូវបញ្ហា ទាំងនេះ ខ្មែរឡូត សូមលើកយក ចំណុចខ្លះៗ មករៀបរាប់ និងបង្ហាញ ជូនដល់ ទស្សនិកជន ទាំងអស់គ្នា។ ជាពិសេស សំរាប់បុរស ដែលជាស្វាមី គួរតែអនុវត្តន៍តាម ដែលមានចំនួន ១០ ចំណុចដូចជា៖

១. បុរសជាស្វាមី មិនត្រូវ និយាយប្រាប់ នៅអ្វីដែល ភរិយារបស់ខ្លួន មិនចង់ដឹង ឲ្យសស់។

២. បុរសជាប្តី មិនត្រូវឲ្យប្រពន្ធ របស់ខ្លួនលើក នៅអ្វីធ្ងន់ៗ ពេលកំពុង មានផ្ទៃពោះ។

៣. បុរសជាស្វាមី កុំនិយាយ ជាមួយប្រពន្ធ ថាការមាន ផ្ទៃពោះធ្វើឲ្យ ពិបាកដល់ខ្លួនយើង និងប្រពន្ធ ឲ្យសោះ។ នេះជាកំហុសដ៏ធំ បំផុត។

៤. បុរសជាប្តី គួរកុំសូរនូវសំនួរថា តើប្រពន្ធរបស់ខ្លួន បានធ្វើម្ហូបអាហារ អ្វីនៅយប់នេះ? បើសិនមិនឆ្ងាញ់ មិនបានមកផ្ទះ ទៅញ៉ាំខាងក្រៅ។ នេះក៏កំហុស មួយដែល។

៥. បុរសជាស្វាមី គួរកុំសួរប្រពន្ធរបស់ ខ្លួនថាពេលជិត សម្រាលកូន មានអារម្មណ៍ បែបណា? កុំប្រើនូវសំនួរនេះ ដាច់ខាត់។

៦. កុំព្យាយាមថើប ប្រពន្ធរបស់ខ្លួន ពេលដែលនាង និយាយថានាង កំពុងមានផ្ទៃពោះ។ ព្រោះបានន័យថា នាងមិនយល់ព្រម។

៧. នៅពេលប្រពន្ធខ្លួន សួរថានាងធាត់ដែររឺទេ? បុរសជាប្តី ត្រូវឆ្លើយថាអត់ទេ ដោយប្រើពាក្យ លួងលោមថា មកពីនាងមានផ្ទៃពោះ។

៨. បុរសជាប្តីគួរ កុំនិយាយជាមួយ ប្រពន្ធរបស់ខ្លួនថា រាងរបស់នាង ពិបាកសម្រាល កូនឲ្យសោះ។

៩. នៅពេលដែលប្រពន្ធ របស់ខ្លួនមាន ការស្មុគស្មាញ ហើយយំ បុរសជាប្តីត្រូវ លួងលោមនាង។ មិនត្រូវបង្កបញ្ហា ទៀតនោះទេ។

១០. បុរសជាប្តីមិនត្រូវ ប្រើអាប្បកិរិយា ធុញទ្រាន់និង ប្រពន្ធខ្លួន ពេលកំពុងមាន ផ្ទៃពោះនោះទេ។

ប្រសិនជាប្រិយមិត្ត យកចំណុចខាង លើនេះមកប្រើ ជឿជាក់ថា គ្រួសារនិង មានសុភៈមង្គល។

កែសម្រួលដោយ  កញ្ញា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]