ភ្នំពេញ៖ កាលពីម្សិលមិញនេះ តារាជើងចាស់អ្នកនាង សួន ចន្ថា បានបង្កភាពភ្ញាក់ផ្អើលមួយនៅលើបណ្តាញសង្គម ដោយតារារូបនេះ បានបង្ហោះរូបជាច្រើនសន្លឹករបស់ស្វាមីខ្លួន ដោយភ្ជាប់ជាមួយសារឆួលច្រមុះយ៉ាងច្រើនឃ្លា។

យ៉ាងណាមិញ ផ្អែកលើកសារទាំងនោះ អ្នកនាងសួន ចន្ថា បានសរសេរថា៖ “ធ្លាក់ខ្លួនឈឺបានដឹង ថាក្រយ៉ៅ បងប្អូនបង្កើត វាយ៉ាងមិច ម្តងម្នាក់ទេអាវ៉ា ខ្ញុំមិនជឿជីវិតអ្នកឯងអមតៈទេ ខ្ញុំជឿថាធ្វើល្អ បានល្អ ទេវតាមានភ្នែកនឹងតាមថែរក្សាស្វាមីខ្ញុំឆាប់ជាឡើងវិញ មិនដល់ថ្នាក់ស្លាប់ទេ ចាំទុកណា ឯងគឺឯង យើងគឺយើង ។ សុំទោសប្រិយមិត្តផង ខ្ញុំខឹងចិត្តជំនួសស្វាមីខ្ញុំ គេថាសត្វក្រពើ មិនអាចក្លាយជាជញ្ចក់បានទេ លោកអើយ”។

ទោះជាយ៉ាងណាក្តី មូលហេតុដែលអ្នកនាង សួន ចន្ថា បង្ហោះសារនិយាយឲ្យបងប្អូនបង្កើតខ្លួនបែបនេះ ក៏ព្រោះតែអ្នកនាង ខឹងចិត្តជំនួសស្វាមីរបស់ខ្លួនផងដែរ។ ម៉្យាងវិញទៀត នៅពេលនេះចំពោះស្ថានភាពរបស់ ស្វាមី របស់អ្នកនាង សួន ចន្ថា គេមិនទាន់ដឹងថាមានស្ថានភាពបែបណានោះទេ ព័ត៌មានបន្ថែម ខ្មែរឡូត នឹងបញ្ជាក់នាពេលក្រោយទៀត៕

សួន ចន្ថា និងស្វាមី
សួន ចន្ថា និងស្វាមី
សួន ចន្ថា និងស្វាមី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]