ថៃ: កាលពីពេលរសៀលមិ្សលមិញនេះ តារាស្រីសុិចសុីវ័យក្មេង Manow Sutthiprapa ដែលបានកើតមាននូវជំងឺមហារីកដំណាក់កាលធ្ងន់ធ្ងរ បានទទួលមរណភាព នៅឯមន្ទីរពេទ្យមួយកន្លែងក្នុងស្រុក ដែលនាងបានសម្រាកព្យាបាលអស់មួយរយៈពេលមក។ 

ពិធីបុណ្យសពរបស់ Manow Sutthiprapa នាពេលព្រឹកនេះ

ហើយមកទល់ដល់ពេលនេះ សាកសពរបស់នាង ក៏កំពុងតែត្រូវបានក្រុមគ្រួសារចាត់ចែងរៀបចំទៅតាមប្រពៃណីទំនៀមទម្លាប់ ផងដែរ។ ស្របពេលជាមួយគ្នានេះដែរ សម្រាប់នាពេលព្រឹកនេះ ក៏មានវត្តមានរបស់មិត្តភក្តិរួមអាជីព ព្រមទាំងអ្នកស្គាល់រាប់អាននាងជាច្រើន បាននាំគ្នាមកចូលរួមចែករំលែកទុក្ខ ចំពោះការចាកចេញរបស់នាងយ៉ាងរហ័សបែបនេះជាច្រើននាក់ ថែមទៀតផងដែរ។

ពិធីបុណ្យសពរបស់ Manow Sutthiprapa នាពេលព្រឹកនេះ

គួរបញ្ជាក់ផងដែរថា នាងបានធ្លាក់ខ្លួនឈឺធ្ងន់ធ្ងរ កាលពីពេលប៉ុន្មានខែមុននេះ ហើយក៏ត្រូវបានក្រុមគ្រូពេទ្យរកឃើញថា នាងមានផ្ទុកនូវជំងឺមហារីកស្បូន ដំណាក់កាលចុងក្រោយ ដោយអាចសង្ឃឹមរស់បន្ត ត្រឹមតែរយៈពេលមួយខ្លី តែប៉ុណ្ណោះ។

ហេតុដូច្នោះហើយ ការចាកចេញរបស់នាង ទាំងនៅវ័យក្មេងបែបនេះ ក៏ជាការដែលធ្វើឲ្យក្រុមគ្រួសាររបស់នាង សោកស្តាយ និងទុក្ខសោកជាខ្លាំង ផងដែរ៕

អ្នកម្តាយរបស់ Manow Sutthiprapa
Manow Sutthiprapa ពេលធ្លាក់ខ្លួនឈឺ
Manow Sutthiprapa ពេលធ្លាក់ខ្លួនឈឺ
Manow Sutthiprapa ពេលធ្លាក់ខ្លួនឈឺ
Manow Sutthiprapa
Manow Sutthiprapa

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]