រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​វ័យ​៦៦​ឆ្នាំ​អត់​សូវ​ស្រួលខ្លួន​បាន​ចូល​ទៅ​ម៉ាស្សា ស្រាប់តែ​គាំងបេះដូង​ស្លាប់​តែ​ម្តង ហេតុការណ៍​នេះ​បង្ក​ឱ្យ​មាន​ផ្អើល​ទៅ​ដល់​សមត្ថកិច្ច រួម​នឹង​ប្រជាពលរដ្ឋ​មក​ចោមរោម​មើល​យ៉ាងច្រើន​កុះករ​កាលពី​ម៉ោង​៥​និង​៣០​នាទី​ល្ងាច ថ្ងៃ​ទី​២៤ ខែមិថុនា ឆ្នាំ​២០១៨ នៅ​តាម​បណ្តោយ​ផ្លូវ​៨០ ចំណុច​ផ្ទះ​ម៉ាស្សា​មួយ​កន្លែង​គ្មាន​លេខ ស្ថិត​ក្នុង​សង្កាត់​ស្រះ​ចក ខណ្ឌដូនពេញ ។

ជន​រង​គ្រោះ​ខាងលើ​មានឈ្មោះ មុំ គង់ ភេទ​ប្រុស អាយុ​៦៦​ឆ្នាំ មានស្រុក​កំណើត​នៅ​ភូមិ​ទួល​ខ្សាច់ ឃុំ​កោះសូទិន ស្រុក​កោះសូទិន ខេត្តកំពង់ចាម ។

បើ​តាម​ប្រភព​ពី​សាក្សី​ដែល​គេ​ឃើញ​ហេតុការណ៍​បានឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​គេ​ឃើញ​ជន​រង​គ្រោះ​ចូល​ទៅ​ម៉ាស្សា ប៉ុន្តែ​មិនដឹង​ថា គាត់​មាន​ជំងឺ​រើ​ឡើង ឬ​មួយ​គាត់​ឈឺ​អត់​សូវ​ស្រួលខ្លួន​បានជា​ចូល​ទៅ​ម៉ាស្សា​នៅ​ហាង​ម៉ាស្សា​ផ្លូវ​៨០​នោះ​ឬ​យ៉ាងណា​ទេ ស្រាប់​តែ​ដេក​ស្លាប់​តែ​ម្តង ដោយ​សង្ស័យ​ថា​គាំងបេះដូង​ស្លាប់ ទើប​បង្ក​ឱ្យ​មានការ​ភ្ញាក់​ផ្អើល​ទៅ​ដល់​សមត្ថកិច្ច រួម​នឹង​ប្រជាពលរដ្ឋ​នាំ​គ្នា​ចោមរោម​មើល ។ ប៉ុន្តែ​ប្រជាពល​រដ្ឋ​បាន​​និយាយ​ថា ជន​រង​គ្រោះ​ដែល​ស្លាប់​ខាងលើ​នេះ មិនមែន​ចូល​ទៅ​ម៉ាស្សា​នោះ​ទេ គឺ​ចូល​ទៅ​រួមរ័ក​ទើប​ស្លាប់​បែប​នេះ ។

ក្រោយ​ពេល​កើតហេតុ សមត្ថកិច្ច​បាន​ធ្វើ​កោសល្យ​វិ​ច្ច័​យ រួច​ប្រគល់​ឲ្យ​សាច់ញាតិ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕

បុរស​ម្នាក់​គាំងបេះដូង​ស្លាប់​
បុរស​ម្នាក់​គាំងបេះដូង​ស្លាប់​
បុរស​ម្នាក់​គាំងបេះដូង​ស្លាប់​

ប្រភព៖ kohsantepheapdaily

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]