ថៃ៖ តារាសម្តែងលោក Nong Thana ដែលគេស្គាល់ថាជាប្អូនប្រុស លោក Boy Pakorn បានទាក់ទងជាមួយនឹងតារាសម្តែងស្រី Vill Wannarot យ៉ាងស្ងាត់ៗ អស់រយៈពេល ជិត៣ឆ្នាំ ទើបលោក និងនាងបានប្រកាសប្រាប់អ្នកគាំទ្រថា អ្នកទាំងពីរបានទាក់ទងគ្នា។

ប៉ុន្តែប្រកាសមិនទាន់បានប៉ុន្មនាផង បែរជាអ្នកទាំងពីរ បែកគ្នាវិញ ដោយសារពយកគេជាប់រវល់ជាមួយការងាររៀងៗខ្លួន ដូច្នោះហើយបានជាមិនសូវមានពេលវេលាឲ្យគ្នាសោះឡើយ។

យោងតាមរយៈការសម្ភាសន៍នៅក្នុងសារព័ត៌មានក្នុងស្រុក លោកបានបញ្ជាក់យ៉ាងច្បាស់ថា ការបែកគ្នានេះមិនមានជនទី៣នោះទេ ហើយទោះបីជាអ្នកទាំងពីរបែកគ្នាមែន ក៏នៅតែអាចធ្វើជាមិត្តភក្តិល្អនឹងគ្នាបានដូចកាលពីមុនអីចឹងដែរ៕

Nong Thana
Vill Wannarot
Nong Thana
Vill Wannarot

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]