រាជធានី​ភ្នំពេញ ៖ នារី​ម្នាក់ ដោយសារ​ទុកចិត្ត​អនាគត​ប្អូនថ្លៃ​ឱ្យ​ឌុ​ប​ទៅ​លេង​ម្តាយមីង​នៅ​ឯ​ខេត្ត បែរជា​ជន​គម្រក់​ឌុ​ប​អនាគត​បងថ្លៃ​ចូលផ្ទះសំណាក់​ បង្ខំ​រំលោភ​បាន​សម្រេច​២​ដង ទើប​ប្រាប់​គូ​ដណ្ដឹង​ប្តឹង​សមត្ថកិច្ច​ឱ្យ​ចាប់ខ្លួន​អនាគត​ប្អូនថ្លៃ​ថ្លើមធំ កាលពី​វេលា​ម៉ោង​៥​ល្ងាច​ថ្ងៃ​ទី​២១ ខែមិថុនា នៅ​វង់​ប៊ី​យ៉ា​ក្នុង​បុរី​ញូ​វ​ថោ​ន ស្ថិត​ក្នុងភូមិ​អង្គ សង្កាត់​ចោម​ចៅ​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។ ជនជាប់ចោទ​ឈ្មោះ ជាតិ ចាន់​លី​ម ភេទ​ប្រុស អាយុ​២៦​ឆ្នាំ ស្នាក់​នៅ​បន្ទប់​ជួល​ម្តាយមីង​ក្នុង​សង្កាត់​ចោម​ចៅ​៣ និង​មានស្រុក​កំណើត​នៅ​ស្រុក​កណ្តាល​ស្ទឹង ខេត្តកណ្ដាល ។ ចំណែកនារី​រង​គ្រោះ​អាយុ​ជាង​២០​ឆ្នាំ ស្នាក់​នៅ​ក្នុង​សង្កាត់ឫស្សី​កែវ ខណ្ឌឫស្សីកែវ និង​មានស្រុក​កំណើត​នៅ​ខេត្តតាកែវ ។ ប្រភព​ព័ត៌មាន​ពី​នារី​រង​គ្រោះ​ឲ្យ​ដឹង​ថា នៅ​វេលា​ម៉ោង​១២​និង​៣០​នាទី​ថ្ងៃត្រង់​ថ្ងៃ​ទី​១៣ ខែមិថុនា នាង​បាន​ទូរស័ព្ទ​ហៅ​អនាគត​ប្អូនថ្លៃ​រូបនេះ ឱ្យ​ជូន​នាង​ទៅ​លេង​ម្តាយមីង​ដែល​ត្រូវជាម្ដាយ​របស់​ជនជាប់ចោទ​នៅ​ឯ​ខេត្តកំពង់ស្ពឺ ព្រោះថា​រវាង​គូ​ដណ្តឹង​នាង​និង​ប្អូនថ្លៃ​នេះ ពួក​គេ​មាន​ឪពុក​តែ​មួយ​ម្តាយ​ទីទៃ ។ ពេល​អនាគត​ប្អូនថ្លៃ​នេះ​ឌុ​ប​នាង​ដល់​ពាក់​កណ្តាលផ្លូវ ដោយសារ​មានភ្លៀង​ធ្លាក់​យ៉ាង​ខ្លាំង ក៏​បាន​ឈប់​ទិញ​អាវ​ភ្លៀងនិង​ទិញ​បាយ​ទុក​ហូប ។

លុះ​មក​ដល់​មុខ​ផ្ទះសំណាក់​សន្តិភាព ម្តុំ​អូ​ដឹ​ម ប្អូនប្រុស​គូ​ដណ្តឹង​រូប​នេះ​បាន​ឌុ​ប​នាង​ចូល​ផ្ទះសំណាក់ ដោយ​ប្រាប់​ថា​ ចូល​ជ្រក​ភ្លៀង​ហូប​បាយ​សិន ចាំ​បន្តដំណើរ​ទៅ​មុខ​ទៀត រួច​ក៏​នាំ​គ្នា​ចូល​ផ្ទះសំណាក់​ទៅ ។ បន្ទាប់​ពី​ហូប​បាយ​រួច ស្រាប់តែ​អនាគត​ប្អូនថ្លៃ​រូប​នេះ បាន​ចាប់​នាង​ច្របាច់ក​ថែម​ទាំង​គំរាម​សម្លាប់​ទៀត ទើប​នាង​មិន​ហ៊ាន​ស្រែក ក៏​ត្រូវ​ចាប់រំលោភ​ចំនួន​២​ដង ។ ក្រោយ​ពី​ចាប់រំលោភ​នាង​រួច​ហើយ អនាគត​ប្អូនថ្លៃ​គម្រក់​នេះ​មិន​បាន​ជូន​នាង​ទៅ​ផ្ទះ​ម្តាយមីង​ឡើយ ដោយ​ឱ្យ​ម៉ូតូឌុប​មួយទៀត​ជូន​ជំនួស តែ​នាង​ក៏​បាន​ត្រឡប់​មក​ផ្ទះ​វិញ ។ លុះ​នៅ​ថ្ងៃ​ទី​១៤ ខែមិថុនា គឺ​រំលង​បាន​មួយ​ថ្ងៃ នាង​ក៏​ដាច់​ចិត្ត​និយាយ​ប្រាប់​គូ​ដណ្តឹង​ពី​រឿងរ៉ាវ​ទាំងអស់​ដែល​កើតឡើង ។ប្រភព​ព័ត៌មាន​ពី​នារី​រង​គ្រោះ​ឲ្យ​ដឹង​ទៀត​ថា​នៅ​ពេល​ដឹង​រឿងរ៉ាវ​ខាងលើ គូ​ដណ្ដឹង​​នាង​ក៏បាន​ទៅ​ប្តឹង​នគរបាល​ប៉ុស្តិ៍ ដើម្បី​ឱ្យ​សមត្ថកិច្ចឃាត់ខ្លួន​ជនជាប់ចោទ​ជា​ប្អូន​យក​មក​ផ្តន្ទាទោសតាម​ច្បាប់ ។ ថ្វីបើ​បែប​នេះ​ក្តី ដោយសារ​នាង​មិន​ស្គាល់​ទីតាំង​ផ្ទះសំណាក់ ទើប​សមត្ថកិច្ច​មិន​ទាន់​ទទួល​ពាក្យបណ្តឹង​ពី​ជន​រង​គ្រោះ តែ​បាន​ដឹក​ជន​រង​គ្រោះ​ដើរ​រក​ទីតាំង​កើតហេតុ​តែ​រក​ពុំ​ឃើញ​ឡើយ​។ លុះ​នៅ​វេលា​ម៉ោង​ប្រមាណ​៥​ល្ងាច​ថ្ងៃ​ទី​២១ ខែមីនា គូ​ដណ្ដឹង​នាង​ឃើញ​ប្អូនប្រុស​ម្តាយ​ទីទៃ​កំពុង​លេង​បុក​ប៊ី​យា​នៅ​ក្នុង​បុរី​ខាងលើ ក៏​ប្តឹង​សមត្ថកិច្ច​ឲ្យ​ឃាត់ខ្លួន​តែ​ម្តង ។

សូម​បញ្ជាក់​ថា បើ​តាម​បងប្រុស​ម្តាយ​ទីទៃ​និយាយ​ថា ម្តាយមីង​បាន​ប្រាប់​ថា​ប្អូនប្រុស​នេះ​នាំ​ស្រី​មក​ជួល​បន្ទប់​ផ្ទះ​គាត់​២​ដង​ហើយ ដោយ​ម្នាក់​រំលោភ​មិន​បាន​សង​អស់​១៥០​ដុល្លារ និង​ម្នាក់​ទៀត​មិន​បាន​សង​ដោយ​រត់គេច​ខ្លួន ។បន្ទាប់​ពី​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន ជនសង្ស័យ​មិន​បាន​សារភាព​ថា​ខ្លួន​ចាប់រំលោភ​នារី​រង​គ្រោះ​ឡើយ ដោយ​ឆ្លើយ​ថា​ខ្លួន​ត្រូវ​ជន​រង​គ្រោះ​ទូរស័ព្ទ​ហៅ​មក​ផ្ទះសំណាក់​មិន​បាន​ចាប់បង្ខំ​ទេ​គឺ​ព្រម​ព្រៀង​គ្នា ។ តាម​ព័ត៌មាន​ឲ្យ​ដឹង​ទៀត​ថាម្ដាយមីង​ជនសង្ស័យ​បាន​សុំ​សម្របសម្រួល​ដោះស្រាយ​សងជំងឺចិត្ត ដោយ​នារី​រង​គ្រោះ​ទាមទារចំនួន​៣.០០០​ដុល្លារ តែ​ម្តាយមីង​គ្មាន​លទ្ធភាព​សង ហើយ​សមត្ថកិច្ច​កសាង​សំណុំរឿង​បញ្ជូន​ទៅ​ផ្នែក​ជំនាញ​ព្រហ្មទណ្ឌ​ខណ្ឌ​ពោធិ៍​សែន​ជ័យ ដើម្បី​ចាត់ការ​បន្ត ៕

ជនជាប់ចោទ​

ប្រភព៖ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]