ភ្នំពេញ៖ ក្រុមជើងឯកលីកកំពូលកម្ពុជា ២រដូវកាលជាប់គ្នា បឹងកេត បានប្រកាសពីការចូលរួមសាជាថ្មីរបស់ខែ្សប្រយុទ្ធឆ្នើម ចាន់ វឌ្ឍនាកា ដើម្បីចូលរួមប្រកួតប្រជែងដណ្ដើមពានរង្វាន់នានាសម្រាប់ក្លិប។ 

ចាន់ វឌ្ឍនាកា

បឹងកេត បានធើ្វសន្និសីទសារព័ត៌មានបង្ហាញមុខជាផ្លូវការរបស់កីឡាករដែលមានប្រភពមកពីខេត្ដកំពត ក្នុងការចូលរួមជាមួយក្រុមសាជាថ្មី ក្រោយពីបាត់មុខអស់ពេលជិត២រដូវកាលមកហើយនោះ។

ទន្ទឹមនឹងនេះ ក្រុមជើងឯករង Toyata Mekong Club ឆ្នាំ២០១៥ ក៏បានបញ្ជាក់ផងដែរថា នៅថៃ្ងខាងមុខបើសិនវឌ្ឍនាកា ចង់សាកល្បងលេងនៅក្រៅប្រទេសទៀត នោះក្លិបនឹងគោរពតាមការសម្រេចចិត្ដរបស់គេផងដែរ។  

ចាន់ វឌ្ឍនាកា

សូមបញ្ជាក់ថា កីឡាករ ចាន់ វឌ្ឍនាកា បានចាកចេញពីក្រុមបឹងកេត ដើម្បីទៅប្រកបអាជីពនៅក្រៅប្រទេសជាង១ឆ្នាំកន្លះមកហើយ ដោយចូលរួមជាមួយក្រុមចំនួន២ គឺទី១ ក្រុម Fujieda MYFC ស្ថិតក្នុងក្របខណ្ឌលីកលំដាប់ទី៣ជប៉ុន ខណៈក្លិបទី២ គឺក្លិប Pahang FA ស្ថិតក្នុងក្របខណ្ឌលីកកំពូលម៉ាឡេស៊ី៕ 

ចាន់ វឌ្ឍនាកា
ចាន់ វឌ្ឍនាកា
ចាន់ វឌ្ឍនាកា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]