រុស្ស៊ី៖ ប្រធានសហព័ន្ធបាល់ទាត់ប្រេស៊ីលលោក Antonio Carlos Nunes បានបង្កហិង្សានៅភោជនីយដ្ឋានមួយ បណ្តាលឲ្យអ្នកគាំទ្រម្នាក់រងរបួសក្បាល។

ប្រធានសហពន្ធរូបនេះបានទៅទស្សនាការប្រកួតរបស់ជម្រើសជាតិខ្លួននៅភោជនីយដ្ឋានមួយនៅក្នុងក្រុង Saint Peterburg រួមជាមួយនិងមិត្តរួមការងាររបស់លោក។ 

លោក Antonio Carlos Nunes

ក្នុងពេលនោះដែរ មានអ្នកគាំទ្រសញ្ជាតិប្រេស៊ីលមួយរូបបានស្គាល់មុខលោក Antonio ហើយរូបគេបានចាប់ផ្តើមនិយាយពាក្យអាក្រក់ៗដល់ប្រធានសហព័ន្ធបាល់ទាត់រូបនេះ ហើយមិនតែប៉ុណ្ណោះ រូបគេបានច្រានខ្នងលោក Antonio ទៀតផង។

ដោយទ្រាំនូវអំពើច្រឡឺមខាមបែបនេះមិនបាន ប្រធានសហព័ន្ធវ័យ៧៩ឆ្នាំរូបនោះបានយកកែវមកគប់ចំក្បាលអ្នកគាំទ្រ ធ្វើឲ្យរូបគេមានរបួស និងបន្តឲ្យមានការប្រតាយប្រតប់គ្នា រហូតដល់ម្ចាស់ហាងចេញមកឃាត់ផងដែរ។ 

លោក Antonio Carlos Nunes

គួរបញ្ជាក់ថា លោក Antonio ត្រូវបានសហព័ន្ធបញ្ជាឲ្យវិលត្រឡប់ទៅកាន់ប្រទេសដើមវិញក្រោយពីឧប្បត្ដិហេតុនេះបានកើតឡើង ហើយលោកអាចនឹងត្រូវសហព័ន្ធពិន័យជាមួយនឹងការបង់ប្រាក់សំណងឬក៏អាចឈានដល់ការដកដំណែងផងដែរ៕

លោក Antonio Carlos Nunes

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]