ខេត្តកំពង់ធំ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា បុរស​ម្នាក់​ព្រោះតែ​ខឹង​គេ​វាយ​ឆ្កែ​របស់ ស្រាប់តែ​យក​កាំបិត​មក​ចាក់​ជន​រង​គ្រោះ​បណ្តាល​ឱ្យ​របួស ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​ម៉ោង​៨​នាទី​យប់ ថ្ងៃ​ទី​២១ មិថុនា​២០១៨ នៅ​ចំណុច​ប្រឡាយ​ដាច់ ស្ថិត​ក្នុងភូមិ​ត្រពាំង​ត្រុំ ឃុំ​ទីពោរ ស្រុក​ស​ន្ទុ​ក​។

យោង​តាម​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ជន​បង្ក​ខាងលើ​ឈ្មោះ ភី​ន ធុ​យ ភេទ​ប្រុស អាយុ​៣២​ឆ្នាំ ជា​កម្មករ​ដើរ​ស្ទួ​ច​ផ្ទះ រស់នៅ​ភូមិ​សង្គម​ថ្មី ឃុំ​តាំងក្រសាំង ស្រុក​ស​ន្ទុ​ក ចំណែក​ជន​រង​គ្រោះ​ឈ្មោះ ផ្លោ​ក ភាត់ ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ រស់នៅ​ភូមិ​សង្គម​ថ្មី ឃុំ​ជាមួយ​គ្នា។

សមត្ថកិច្ច​បន្ត​ថា មុន​កើតហេតុ បុរស​ជា​ជន​បង្ក​មាន​គំនុំ​នឹង​ជន​រង​គ្រោះ ដោយ​ខឹង​ដែល​ជន​រង​គ្រោះ​វាយ​សត្វ​ឆ្កែ​របស់​ខ្លួន ក្រោយមក​ក៏​បាន​យក​កាំបិត​ទៅ​ចាក់​លើ​ជន​រង​គ្រោះ​បណ្តាល​ឱ្យ​រង​របួស​ចំនួន​៣​កន្លែង គឺ​ចំ​ត្រង់​ក្រោម​ឃ្លៀ​ក​ឆ្វេង​១​កន្លែង ចំ​កំភួនដៃ​ឆ្វេង​ខាងក្រោយ​១​កន្លែង និង​ចំ​កែងដៃ​ឆ្វេង​១​កន្លែង​តែ​ម្តង ។

ក្រោយ​កើតហេតុ​សមត្ថកិច្ច​បាន​ឃាត់ខ្លួន​ជនសង្ស័យ​មក​សួរនាំ ហើយ​ជនសង្ស័យ​បាន​ប្រាប់​សមត្ថកិច្ច​ថា រូបគេ​ចាក់​ជន​រង​គ្រោះ​ដោយសារ​តែ​មាន​គំនុំ​ខឹង​នឹង​ជន​រង​គ្រោះ​ដែល​វាយ​ឆ្កែ​របស់​គេ បន្ទាប់​សាកសួរ​រួច​សមត្ថកិច្ច​បាន​នាំ​ខ្លួន​ជន​បង្ក និង​វត្ថុ​តាង​បញ្ជូន មក​កាន់​អធិការ​ដ្នា​ន​នគរបាល​ស្រុក​ស​ន្ទុ​ក ដើម្បី​កសាង​សំណុំរឿង​ចាត់ការ​តាម​នីតិវិធី​ច្បាប់​៕

យក​កាំបិត​មក​ចាក់​ជន​រង​គ្រោះ​
យក​កាំបិត​មក​ចាក់​ជន​រង​គ្រោះ​
យក​កាំបិត​មក​ចាក់​ជន​រង​គ្រោះ​

ប្រភព៖ kohsantepheapdaily

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]