រុស្ស៊ី៖ ខែ្សប្រយុទ្ធ Lionel Messi ពុំមានភាពជាអ្នកដឹកនាំដូច Cristiano Ronaldo ឡើយ។ នេះបើតាមយោងតាមសម្ដីអតីតកីឡាកររបស់ក្រុម Barcelona លោក Emmanuel Petit។ 

Lionel Messi

Messi កំពុងជួបទុកធំជាមួយអាហ្សង់ទីន ដោយប្រឈមនឹងការធ្លាក់ត្រឹមវគ្គសន្សំពិន្ទុ ក្រោយ២ប្រកួតរកបានត្រឹម១ពិន្ទុ នាពានរង្វាន់ពិភពលោក World Cup ឆ្នាំ២០១៨ ជាពិសេសក្រោយចាញ់យ៉ាងអាម៉ាស់ក្រោមថ្វីជើងក្រុមជម្រើសជាតិក្រូអាត ក្នុងលទ្ធផល ៣-០ កាលពី២ថៃ្ងមុន។

ស្របពេលដែល Messi ពុំអាចរកសូម្បីតែមួយគ្រាប់បាននោះ ខែ្សប្រយុទ្ធ Cristiano Ronaldo អាចរកបាន៤គ្រាប់ហើយ ដោយប្រកួតទី១ ប្រធានក្រុមជម្រើសជាតិព័រទុយហ្គាល់នេះ អាចរកបាន Hat-trick ពេលប៉ះអេស្ប៉ាញ និងបន្ដរកបាន១គ្រាប់បន្ថែមពេលប៉ះម៉ារ៉ុក។  

Cristiano Ronaldo

ចំពោះចំណុចខុសគ្នារវាងកំពូលខែ្សប្រយុទ្ធទាំង២ក្នុងលោក អតីតកីឡាកររបស់ក្រុម Barcelona លោក Emmanuel Petit បាននិយាយថា៖ «Messi មិនមែនជាអ្នកដឹកនាំទេដូច Ronaldo ទេ។ ខ្ញុំទទួលស្គាល់ថា Messi ជាកីឡាករល្អជាងគេលើលោក ប៉ុន្ដែរូបគេត្រូវការបង្ហាញពីភាពចាស់ទុំក្នុងការដឹកនាំក្រុមដូច Ronaldo»៕ 

លោក Petit អតីតកីឡាកររបស់ Barcelona
Lionel Messi

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]