ភ្នំពេញ៖ យុវជនស្ទាវប្រុស-ស្រី ២-៣នាក់ ចេញពីក្លឹប ផឹកស៊ីស្រវឹងជោកខ្លួន បើករថយន្តស៊េរីទំនើបលឿនដូច ហោះជ្រែស្បៃរាត្រី ជ្រុលទៅបុកផ្ទះលក់ចង្រ្កានឡូវ ផ្ទះលេខ៣៦E0 និងផ្ទះយីហោ លុយស្រីពេជ្រ បណ្តាលឲ្យ ពាង ក្អម ឆ្នាំង ផើងផ្កា និង ទុយោ ដែលដាក់តាំងលក់នៅមុខផ្ទះខូចខាតអស់ជាច្រើន នាវេលាម៉ោង ១ និង១០ នាទីរំលងអាធ្រាត្រឈាន ចូលថ្ងៃពុធ ទី១៤ ខែមីនា ឆ្នាំ២០១២ ស្ថិតនៅស្តុបផ្សារដើមអម្ពិលត្រង់ចំណុច ផ្លូវ លេខ៣១០ កែងផ្លូវលេខ ១៦៣ ក្រុម៤៨ ភូមិ៧ សង្កាត់ទួលស្វាយព្រៃទី ១ ខណ្ឌចំការមន រាជធានីភ្នំពេញ។

យោងតាមប្រភពព័ត៌មានពីសាក្សី ដែលបានឃើញហេតុការណ៍នេះ បានឲ្យដឹងថា មុនពេលកើតហេតុគេ បាន ឃើញរថយន្តបង្កហេតុម៉ាកកាមរីហាយប្រ៊ីត ពណ៌ស គ្មានស្លាកលេខ បើកបរដោយយុវជនមា្នក់ មិនស្គាល់អត្ត សញ្ញាណរួមនឹងស្រីស្អាត២នាក់ទៀត បានបើករថយន្តក្នុងល្បឿនលឿនពីកើតមកលិច តាមបណ្តោយផ្លូវលេខ ៣១០។ លុះមកដល់ចំណុចស្តុបផ្សារដើមអម្ពិល កែងផ្លូវលេខ១៦៣ យុវជនរូបនេះ បានបួងចង្កូតរថយន្តបត់ មកខាងឆ្វេងដៃទៅផ្លូវលេខ១៦៣ តែខណៈពេលបត់ចង្កូតរថយន្ត ហេតុតែរថយន្តលឿនពេក ក៏ទាញចង្កូតមិន ទាន់ជ្រុលទៅមុខត្រង់បុកទំលុះរបស់របរលក់ដូរមួយចំនួននៅមុខផ្ទះ ដូចជា ពាង ក្អម ឆ្នាំង ផើងផ្កា និងទុយោ ជាដើម បណ្តាលឲ្យរងការខូចខាតស្ទើរទាំងស្រុង ចំណែករថយន្តត្រូវខូចខាតផ្នែកខាងមុខ។

បន្ទាប់ពីមានហេតុការណ៍នេះកើតឡើងភាគីខាងបង្កបានទូរស័ព្ទហៅ ក្រុមគ្រួសារឲ្យមកដោះស្រាយជាមួយ និង ម្ចាស់ផ្ទះថ្លៃខូចខាតរបស់របរ ភ្លាមៗនោះគេបានឃើញឪពុករបស់យុវជនបង្កហេតុចេញមុខមកដោះ ស្រាយជូន កូនរបស់គាត់ ដោយសងថ្លៃខូចខាតអស់ចំនួន ២.៤៥០ដុល្លារ ក្នុងនោះផ្ទះយីហោ លុយ ស្រីពេជ្រ ចំនួន ២.០០០ ដុល្លារ និងផ្ទះលេខ៣៦Eo ចំនួន ៤៥០ដុល្លារ ជាការបញ្ចប់រឿង ដោយមិនបានឲ្យសមត្ថកិច្ចឈឺ ក្បាលក្នុងការដោះស្រាយជូនឡើយ។ រីឯរថយន្តត្រូវបានម្ចាស់ ជួលរថយន្តមកស្ទូចយកទៅជួសជុលឡើងវិញ។ គ្រោះថ្នាក់ចរាចរនេះ មិនបណ្តាលឲ្យនរណាម្នាក់រងរបួសនោះទេ៕

ដោយៈ វាសនា

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]