អេស្ប៉ាញ៖ ក្រុម Real Madrid បានសម្រេចនាំយកអ្នកចាំទីវ័យក្មេង Andriy Lunin មកកាន់ទឹកដី Santiago Bernabeu សម្រាប់ជួយ Keylor Navas នៅរដូវកាលក្រោយ។

ក្រោយពីបានឡើងដំណែងមិនទាន់បានមួយខែផង គ្រូបង្វឹក Julen Lopetegui បានសម្រេចទិញអ្នកចាំទីសញ្ជាតិអ៊ុយក្រែនមួយរូប ដើម្បីមកពង្រឹងផ្នែកយុវជនក្នុងក្លិប។ 

កីឡាករ Andriy Lunin

ក្រុម Real Madrid បានចំណាយប្រាក់ជាង១៦លានដុល្លារអាមេរិកទៅលើតម្លៃខ្លួនរបស់ Lunin ដោយក្នុងនោះក៏បានប្រាក់លើកទឹកចិត្តផ្សេងៗទៀតផងដែរ។

គួរឲ្យដឹងថា Andriy Lunin បានបង្ហាញទម្រង់លេងដ៏ល្អក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយរូបគេបានកសាងកេរ្តិ៍ឈ្មោះជាអ្នកចាំទីវ័យក្មេងដែលមានទេពកោសល្យល្អមួយរូបនៅក្នុងទ្វីបអ៊ឺរ៉ុប៕ 

កីឡាករ Andriy Lunin

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]