រុស្ស៊ី៖ ជុំវិញបញ្ហាដែលអាជ្ញាកណ្ដាល ទៅសុំអាវ Ronaldo តាមការចោទប្រកាន់របស់កីឡាករម៉ារ៉ុកមួយរូប ពេលនេះសហព័ន្ធបាល់ទាត់ពិភពលោក FIFA បានចេញមុខបដិសេធចំពោះរឿងនេះ។ 

បញ្ហាដែលអាជ្ញាកណ្ដាល ទៅសុំអាវ Ronaldo

ក្រោយការប្រកួតម្សិលមិញ ដែលបញ្ចប់ទៅដោយព័រទុយហ្គាល់យកឈ្នះម៉ារ៉ុក ១-០ កីឡាករ Nordin Amrabat បានថ្លែងប្រាប់អ្នកសារព័ត៌មានថា អាជ្ញាកណ្ដាលប្រចាំការប្រកួតលោក Mark Geiger បានសុំអាវកីឡាករប្រធានក្រុមព័រទុយហ្គាល់ Cristiano Ronaldo។

យ៉ាងណាក្ដីកាលពីម្សិលមិញ ស្ថាប័នក្បាលម៉ាស៊ីនមួយនេះ បានច្រានចោលទៅនឹងការចោទប្រកាន់របស់កីឡាករមួយនេះ ដោយបានបង្ហោះខ្លឹមសារមួយក្នុងបណ្ដាញសង្គម Twitter ថា លោកអាជ្ញាកណ្ដាល Geiger មិនបានសុំអាវ Ronaldo ឡើយ។ 

FIFA បញ្ជាក់ច្បាស់ៗតាមរយៈ Twitter

សូមបញ្ជាក់ថា ក្រោយចាញ់ព័រទុយហ្គាល់ថៃ្ងមុន ១-០ ក្រុមម៉ារ៉ុក បានធ្លាក់ដោយស័្វយប្រវត្ដិក្នុងព្រឹត្ដិការណ៍នេះ ទោះបីនៅសល់១ប្រកួតទៀតក្ដី៕ 

បញ្ហាដែលអាជ្ញាកណ្ដាល ទៅសុំអាវ Ronaldo

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]