រាជធានីភ្នំពេញ៖ ក្រុមហ៊ុន អ៊ីដតខូ (ខេមបូឌា) បានបន្តពង្រឹងការប្តេជ្ញាចិត្តរបស់ខ្លួនបន្ថែមទៀត ចំពោះការអភិវឌ្ឍសហគមន៍ប្រកបដោយចីរភាពតាមរយៈការផ្តល់អំណោយជាអំពូលភ្លើងសូឡាចំនួន ១៥០ គ្រឿងជូនដល់ប្រជាពលរដ្ឋ ដែលកំពុងរស់នៅក្នុងភូមិចំនួន៣ទៀត គឺភូមិមនោសុខ ភូមិវាលក្រសាំង និងភូមិចម្ការមន ក្នុងឃុំតាកែន ស្រុកឈូក ខេត្តកំពត។

តាមរយៈគម្រោង «ការផ្តល់អំណោយអំពូលភ្លើងសូឡាដល់សហគមន៍» ក្រុមហ៊ុន អ៊ីដតខូ សង្ឃឹមថានឹងអាចជួយសម្រាលបន្ទុកទាំងឡាយដែលសមាជិកសហគមន៍កំពុងជួបប្រទះ និងបន្តជំរុញលើកទឹកចិត្តដល់ការអនុវត្តប្រកបដោយនិរន្តរភាព។ 

ការបរិច្ចាគនេះគឺជាលើកទី៣ហើយ ដែលកាលពី២លើកដំបូងត្រូវបានធ្វើឡើងក្នុងអំឡុងខែមេសា និងខែឧសភាឆ្នាំនេះ ដោយក្រុមហ៊ុន អ៊ីដតខូ បានផ្តល់អំណោយជាអំពូលភ្លើងសូឡាចំនួន ១៣៣ គ្រឿង ដល់ប្រជាពលរដ្ឋចំនួន ២ ភូមិ គឺភូមិជ័យតាស្វាយ ភូមិព្រៃពាយ និងមណ្ឌលសុខភាពចំនួន ២ កន្លែងទៀត គឺមណ្ឌលសុខភាពតាកែន និងមណ្ឌលសុខភាពត្រពាំងភ្លាំង រួមទាំងប្រជាការពារសហគមន៍ចំនួន ៥ ភូមិ ក្នុងឃុំតាកែន ស្រុកឈូក ខេត្តកំពត។

លោក Phillip Wong នាយកប្រចាំតំបន់ ផ្នែកពង្រីកទីផ្សារនៃក្រុមហ៊ុន អ៊ីដតខូ ខេមបូឌាបានថ្លែងថា គោលបំណងនៃគម្រោងនេះគឺដើម្បីបម្រើសេចក្តីត្រូវការ និង ដោះស្រាយរាល់បញ្ហាដែលកើតមានឡើងក្នុងជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាសហគមន៍ជនបទ ស្របពេលទៅនឹងការបន្តពង្រឹង និងចូលរួមគាំទ្រកិច្ចខិតខំប្រឹងប្រែងប្រកបដោយចីរភាពរបស់ក្រុមហ៊ុន។

«ក្រុមហ៊ុន អ៊ីដតខូ ប្តេជ្ញាថានឹងក្លាយជាក្រុមហ៊ុនអាជីវកម្មមួយ ដែលទទួលខុសត្រូវខ្ពស់ចំពោះសង្គមតាមរយៈការ ជំរុញឱ្យមានការអភិវឌ្ឍសហគមន៍ប្រកបដោយនិរន្តភាពក្នុងប្រទេស ឬតំបន់ដែលយើងធ្វើប្រតិបត្តិការ។ នៅពេលអាជីវកម្មរបស់យើងរីកចម្រើន យើងក៏ចង់ឃើញ សហគមន៍ទាំងឡាយទទួលបានភាពរីកចម្រើនជាមួយ យើងផងដែរ។ អំពូលភ្លើងដែលមិនផ្តល់ផលប៉ះពាល់ដល់បរិស្ថានទាំងនេះ នឹងជួយសម្រាលទុក្ខលំបាករបស់គ្រួសារ នីមួយៗសម្រាប់ការរស់នៅប្រចាំថ្ងៃ មិនថាក្នុងរដូវប្រាំង ឬរដូវវស្សានោះឡើយ ជាពិសេសជួយលើកកម្ពស់ជីវភាព រស់នៅរបស់ពួកគេឲ្យកាន់តែមានភាពល្អប្រសើរឡើងបន្ថែមទៀត។ វាផ្តល់នូវសុវត្ថិភាពខ្ពស់ ហើយក៏មិន ចាំបាច់ព្រួយបារម្ភពីហានិភ័យ ដែលអាចនឹងកើតឡើងដូចកាលពីពេលប្រើចង្កៀងប្រេងកាតនោះដែរ។ គំនិតផ្តួចផ្តើម នេះ ក៏ជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់យើងដើម្បីគាំទ្រដល់គោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការ ផ្តល់ថាមពលអគ្គិសនីសម្រាប់ប្រជាពលរដ្ឋផងដែរ។ ផ្នែកមួយនៃការប្តេជ្ញាចិត្តក្នុងការទទួលខុសត្រូវចំពោះសង្គម របស់យើង គឺបង្កើតភាពជាដៃគូសម្រាប់កិច្ចខិតខំប្រឹងប្រែងកសាង និងអភិវឌ្ឍប្រទេសជាតិ ហើយយើងសង្ឃឹម ថា យើងនឹងនៅតែអាចផ្គត់ផ្គង់ប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យបន្ថែមទៀតដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់ ប្រទេសជាតិទាំងមូល។»

នេះជាការបញ្ជាក់របស់លោក Phillip Wong។

ក្រៅពីការផ្តល់អំណោយជាអំពូលភ្លើងសូឡាទាំង ២៨៣ គ្រឿង ក្រុមហ៊ុន អ៊ីដតខូ និងក្រុមហ៊ុនដៃគូអាជីវកម្ម ក៏បានចែកកង់ចំនួន ៦០ គ្រឿង និងសម្ភារប្រើប្រាស់ប្រចាំថ្ងៃចំនួន ១៦០ កញ្ចប់ ដែលក្នុងនោះរួមមានសម្ភារៈប្រើប្រាស់ក្នុងបន្ទប់ទឹកថ្នាំពេទ្យ និងក្រមាព្រមទាំងសម្ភារសិក្សាជូនដល់សិស្សានុសិស្ស និងប្រជាពលរដ្ឋដែលបានចូលរួមផងដែរ៕

អំពីក្រុមហ៊ុន អ៊ីដតខូ (ខេមបូឌា)

ក្រុមហ៊ុន អ៊ីដតខូ (ខេមបូឌា) ជាក្រុមហ៊ុនឯករាជ្យមួយ ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០១៣ និងជាផ្នែកមួយនៃក្រុមហ៊ុន Axiata Group ដែលមានមូលដ្ឋាននៅប្រទេសម៉ាឡេស៊ី ជាក្រុមហ៊ុនផ្តល់សេវាហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍ឈានមុខគេមួយនៅអាស៊ី ដែលរួមមាន៖ ទូរស័ព្ទចល័ត ហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់បណ្តាញ និង ក្រុមហ៊ុនអ៊ីនធឺណិត ឌីជីថល ជាច្រើនទៀត ដែលបាននឹងកំពុងបម្រើអតិថិជនប្រមាណ ២៩០ លាននាក់ នៅតាមបណ្តាប្រទេសចំនួន ១០ ក្នុងតំបន់។ 

ក្រុមហ៊ុន អ៊ីដតខូ (ខេមបូឌា) កំពុងពង្រីកប្រតិបត្តិការរបស់ខ្លួន ហើយរហូតមកដល់ពេលបច្ចុប្បន្ន ក្រុមហ៊ុននេះគ្រប់គ្រង និងប្រតិបត្តិការដោយផ្ទាល់លើបង្គោលអង់តែនជាង ២,០០០ បង្គោលនៅទូទាំងប្រទេសកម្ពុជា៕

សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖

អ៊ីដតខូ (ខេមបូឌា) ខូអិលធីឌី

អគារលេខ 1B ផ្លូវលេខ ៥៩៨ សង្កាត់ ទួលសង្កែ

ខណ្ឌ ឬស្សីកែវ រាជធានីភ្នំពេញ ប្រទេសកម្ពុជា។

ទូរស័ព្ទ: +855 10 209 999

សកម្មភាពចុះផ្តល់អំណោយរបស់ក្រុមហ៊ុន អ៊ីដតខូ (ខេមបូឌា)
សកម្មភាពចុះផ្តល់អំណោយរបស់ក្រុមហ៊ុន អ៊ីដតខូ (ខេមបូឌា)

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]