រុស្ស៊ី៖ គ្រូបង្វឹកលោក Oscar Ramirez បានសន្យានឹងជម្រើសជាតិប្រេស៊ីលថា ក្រុមលោកគឺមកលេងបាល់ មិនមែនមកវ៉ៃ UFC ដូចក្រុមស្វីសទេ។

គ្រូបង្វឹកសញ្ជាតិកូស្តារីការូបនេះបាននិយាយក្នុងសន្និសីទសារព័ត៌មានមុនការប្រកួតថា Neymar គឺជាកីឡាករល្អមួយរូប ដែលរូបគេអាចធ្វើព្យុះធ្វើភ្លៀងក្នុងការប្រកួតបាន ប៉ុន្តែលោកមិនរៀបចំយុទ្ធសាស្ត្រតាមបិទរូបគេតែម្នាក់ដូចក្រុមផ្សេងៗទេ ហើយលោកហ៊ានធានាថា កូនក្រុមលោកនឹងមិនលេងបាល់របៀបវ៉ៃប្រដាល់ទេ។ 

ការប្រកួតរវាងស្វីសនិងប្រេស៊ីល

គ្រូបង្វឹកវ័យ៥៣ឆ្នាំរូបនេះបានបន្តថា ក្រុមលោកបានត្រៀមខ្លួនរួចជាស្រេចសម្រាប់ក្រុមជម្រើសជាតិប្រេស៊ីល ហើយលោកសង្ឃឹមថាកូនក្រុមនឹងធ្វើបានតាមអ្វីដែលលោករំពឹងទុក។

ការប្រកួតរវាងស៊ែបនិងកូស្តារីកា

គួរឲ្យដឹងថា ក្រុមជម្រើសជាតិប្រេស៊ីលនឹងប៉ះជាមួយក្រុមកូស្តារីការយប់នេះ វេលាម៉ោង៧ ល្ងាច៕

ការប្រកួតរវាងស៊ែបនិងកូស្តារីកា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]