ថៃ៖​ កាលពីប៉ុន្មានថ្ងៃមុននេះ អ្នកដឹកនាំសម្តែង ក៏ដូចជាតារាសម្តែងដ៏ល្បីប្រចាំប្រទេសថៃ អ្នកនាង Anne Thongprasom ត្រូវបានអញ្ជើញឲ្យចូលក្នុងកម្មវិធី 3 Zaap ដោយនៅ ក្នុងបទសម្ភាសន៍មួយនេះ នាងត្រូវបានពិធីករ សួរអំពីដំណើរ រឿងរៀបការរបស់នាង ថានៅពេលណាទើបនាងរៀបការ?

ដោយនាងបាននិយាយថា នាង និង លោក A TinnaBhan បានទាក់ទងគ្នាអស់រយៈពេលជាង ១៦ឆ្នាំ ហើយលោក A ក៏ធ្លាប់បានសុំនាងរៀបការម្តងហើយ កាលពីនាងអាយុ ២៥ឆ្នាំឯណោះ ប៉ុន្តែនៅពេលនោះ នាងគិតថា នាងពិតជានៅក្មេងពេក ទើបនាងសម្រេចចិត្តបដិសេធ រហូតមកដល់ពេលនេះ សង្សាររបស់នាង នៅមិនទាន់មកសុំរៀបការទៀតនោះឡើយ។

នាងបានបន្តថា បើលោក A ពិតជាមកសុំនាងរៀបការម្តងទៀតនោះ លើកនេះនាងច្បាស់ជាយល់ព្រម ដោយមិនបដិសេធដូចកាលពីមុនទៀតឡើយ៕ 

Anne Thongprasom និង​ លោក A
Anne Thongprasom និង​ លោក A
Anne Thongprasom
Anne Thongprasom
Anne Thongprasom

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]