អេស្ប៉ាញ៖ ក្រោយពីខ្សែប្រយុទ្ធក្រុមជម្រើសជាតិអេស្ប៉ាញកីឡាករ Diego Costa បានស៊ុតបាល់បញ្ចូលទីគ្រាប់ជ័យជម្នះក្នុងពូល B ១-០ លើក្រុមអុីរ៉ង់រួចមក កីឡាកររូបនេះហាក់មិនទាន់ពេញចិត្តនឹងលទ្ធផលមួយនេះទេ មិនត្រឹមតែប៉ុណ្ណោះរូបគេបានធ្វើរឿងមិនសមគួរមួយផងដែរ ទៅអ្នកសារព័ត៌មានម្នាក់ បណ្តាលឲ្យរងរបួស។

Diego Costa

ក្រោយពីកីឡាករអុីរ៉ង់ Ramin Rezaeian បានស៊ុតបាល់បញ្ចូលទីរួចមក ខ្សែប្រយុទ្ធក្រុម Atlético Madrid រូបនេះហាក់មិនពេញចិត្តជាខ្លាំងជាមួយនឹង គ្រាប់បាល់មួយនេះ ប៉ុន្តែគ្រាប់បាល់នោះត្រូវបានអាជ្ញាកណ្តាលមិនឲ្យទៅវិញ បន្ទាប់ពីកីឡាកររូបនោះស្ថិតក្នុងជំហរក្រៅល្បែង ដែលមានការសម្រេចពីជំនួយការទាំងបីរូប ដែលចូលរួមកាត់សេចក្តី ជាពិសេសគឺ (VAR) បានបញ្ជាក់ថាបាល់នេះគឺស្ថិតនៅចំហរ offside។

Diego Costa

ក្រោយពីបញ្ចាប់ការប្រកួតរួចមក ក្រុមជម្រើសជាតិអេស្ប៉ាញក៏បានធ្វើសន្និសីទកាសែតផងដែរ ដោយក្នុងនោះកីឡាករ Costa ហាក់មិនចង់និយាយអ្វីទាំងអស់ ស្រាប់តែមានអ្នកសារព័ត៌មានម្នាក់បានសួរទៅកាន់រូបគេថា តើលោកខឹងនឹងកីឡាកររបស់អុីរ៉ង់ដែលទាត់បាល់បញ្ចូលទីក្នុងការប្រកួតនេះមែនដែរឬទេ ស្រាប់តែខ្សែប្រយុទ្ធរូបនេះដើរមកវាយពីរ បី ដៃទៅលើអ្នកយកព័ត៌មានរូបនោះដោយមិនដឹងមូលហេតុ។

ក្រោយមកអ្នកយកព័ត៌មានរូបនោះ មិនចង់ឲ្យមានរឿងវែងឆ្ងាយ ទើបគេសំណូមពរទៅកាន់សហព័ន្ធ FIFA ឲ្យជួយដោះស្រាយចំពោះរឿងនេះ៕ 

Diego Costa

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]