រុស្ស៊ី៖ ក្រោយពីជួយក្រុមជម្រើសជាតិឲ្យឈ្នះកាលពីយប់មិញ កីឡាករ Luis Suarez បានប្រកាសជាសាធារណៈថា ភរិយាខ្លួនកំពុងតែមានផ្ទៃពោះកូនទីបីហើយ។

ក្រោយពីបានស៊ុតបញ្ចូលទី ក្នុងការប្រកួតកាលពីយប់មិញ ខ្សែប្រយុទ្ធរបស់ក្រុម Barcelona រូបនេះបានអបអរសាទរដោយយកបាល់មកដាក់ចូលក្នុងអាវធ្វើដូចជាពោះធំ ដែលរឿងនេះធ្វើឲ្យអ្នកតាមដានខ្លះមានការងើយឆ្ងល់ផងដែរ។ 

កីឡាករ Suarez ក្រោយពីស៊ុតចូល

ប៉ុន្តែក្រោយចប់ការប្រកួត អតីតកីឡាករក្រុម Liverpool រូបនេះបាននិយាយទៅកាន់អ្នកសារព័ត៌មានថា លោកកំពុងតែសប្បាយចិត្តពេក ដោយសារតែភរិយាលោកកំពុងតែមានផ្ទៃពោះជាលើកទី៣ហើយ។

ខ្សែប្រយុទ្ធវ័យ៣១ឆ្នាំរូបនេះបានបន្តថា លោកសូមអរគុណនូវអ្នកដែលបានផ្ញើសារមកជូនពរលោកក៏ដូចជាភរិយា ហើយលោកនឹងខិតខំឲ្យអស់ពីសមត្ថភាពសម្រាប់ជួយក្រុមជម្រើសជាតិឲ្យទទួលបានជោគជ័យនៅក្នុងឆ្នាំនេះ។ 

ភរិយានិងកូនរបស់ Suarez

គួរបញ្ជាក់ថា ក្រុមអ៊ុយរ៉ាហ្គាយ នឹងត្រូវប្រកួតជាមួយក្រុមរុស្ស៊ី នៅថ្ងៃទី២៥ វេលាម៉ោង៩យប់ ខាងមុខនេះ ដែលជាការប្រកួតចុងក្រោយក្នុងពូល ដោយប្រទេសទាំងពីរកំពុងតែប្រជែងគ្នាយកលេខមួយក្នុងនៅក្នុងតារាង៕

ទិដ្ឋភាពក្នុងការប្រកួតកាលពីយប់មិញ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]