រុស្ស៊ី៖ ការប្រកួតពានរង្វាន់ពិភពលោក FIFA World Cup គិតមកទល់ពេលនេះ គឺបានប្រព្រឹត្ដិទៅចំនួន១សប្ដាហ៍ហើយ ដោយក្រុមខ្លះលេងបានចំនួន ២ប្រកួត និងក្រុមខ្លះលេងបានចំនួន ១ប្រកួត។ 

ទន្ទឹមនឹងនេះ យើងក៏បានរកឃើញក្រុមដែលបានឡើងទៅកាន់វគ្គ១៦ក្រុមចុងក្រោយ និងក្រុមខ្លះក៏បានត្រឹមហាលអាវត្រឹមវគ្គសន្សំពិន្ទុផងដែរ។ ក្រុមដែលមានសិទ្ធិឡើងទៅកាន់វគ្គបន្ទាប់នោះគឺម្ចាស់ផ្ទះរុស្ស៊ី និងក្រុមជម្រើសជាតិអ៊ុយរ៉ាហ្គាយ ខណៈក្រុមដែលត្រូវត្រលប់ទៅផ្ទះវិញគឺ អេហ្ស៊ីប ម៉ារ៉ុក និងអារ៉ាប់ប៊ីសាអូឌីត។ 

នៅយប់នេះផងដែរ ក៏មានចំនួន៣គូរធើ្វការប្រកួតផងដែរ ដែលមានដូចជា ដាណឺម៉ាក ប៉ះអូស្រា្ដលី នៅវេលាម៉ោង៧យប់, បារាំង ប៉ះបេរ៉ូ ម៉ោង១០យប់ និងអាហ្សង់ទីន ប៉ះក្រូអាត នៅម៉ោង១រំលងអាធ្រាត៕ 

រុស្ស៊ី ជាប់ទៅជុំបន្ទាប់
អ៊ុយរ៉ាហ្គាយ ជាប់ទៅជុំបន្ទាប់
អេហ្ស៊ីប ម៉ារ៉ុក និងអារ៉ាប់ប៊ីសាអូឌីត ធ្លាក់

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]