ព្យ៉ាណូមួយ ដែលបានផលិតឡើងសំរាប់ថតខ្សែភាពយន្ត សាច់រឿងទាក់ទងអំពី សង្គ្រាមលោកលើកទី២ ដែលជាខ្សែភាពយន្តបានឈ្នះពានរង្វាន់ អូស្កា កាលពីទស្សវត្សឆ្នាំ ៤០ (1940s) នោះ ពេលនេះត្រូវបានលក់ក្នុងតម្លៃ ៦សែនដុល្លារអាមេរិកហើយ។

ព្យ៉ាណូនេះ ត្រូវបានយកមកថត ក្នុងរឿងដែលមានចំណងជើងថា Casablanca ដែលជារឿងមួយដ៏ល្បីល្បាញ ក្នុងកំឡុងពេលនោះ រហូតទទួលបានពានរង្វាន់ អូស្កាបែបនេះ។ នៅក្នុងខ្សែភាពយន្តនេះ គឺគេបានយកព្យ៉ាណូមួយនេះ មកប្រគុំបទ “As Times Goes By“  ដែលជាឈុតឆាកដ៏គួរអោយទាក់ទាញបំផុត ហើយ តារា Dooley Wilson ជាអ្នកលេងព្យ៉ាណូមួយនេះ ដោយគាត់ដើរតួជាតួអង្គ Sam ។

ទោះជាយ៉ាងណា ព្យ៉ាណូនេះធ្លាប់ជាកម្មសិទ្ធរបស់ជនជាតិជប៉ុនម្នាក់ ហើយដែលអ្នកជំនាញខាងមើលវត្ថុ បានរំពឹងទុកថា នឹងអាចលក់បានក្នុងតម្លៃដល់ទៅ ជាង ១លានដុល្លារអាមេរិកឯណោះ ប៉ុន្តែកាលពីទស្សវត្សឆ្នាំ ៨០ លក់បានតែ ១៥៤,០០០ដុល្លារអាមេរិក តែប៉ុណ្ណោះ មុនពេលដែលមានការលក់ចុងក្រោយនេះ ដែលមានតម្លៃ ៦សែនដុល្លារអាមេរិក។

តើប្រិយមិត្តយល់យ៉ាងណាដែរចំពោះព្យ៉ាណូមួយនេះ?

ដោយ សី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]