រុស្ស៊ី៖ ក្រោយពីការប្រកួតយប់មិញបានបញ្ចប់ទៅ អ្នកគាំទ្រជម្រើសជាតិជប៉ុននិង សេណេហ្គាល់ បានជួយគ្នារើសសំរាមដើម្បីសម្អាតកីឡដ្ឋាន ធ្វើឲ្យអ្នកផ្សេងៗមានការកោតសរសើរមែនទេ។

ក្រោយពីក្រុមជប៉ុនបានយកឈ្នះក្រុមកូឡុំប៊ីនៅក្នុងការប្រកួតតាមពូលកាលពីយប់មិញ អ្នកគាំទ្ររបស់ជម្រើសជាតិជប៉ុនបានអបអរសាទរនូវជ័យជម្នះរបស់ជម្រើសជាតិពួកគេ ដោយបន្ថែមពីលើនេះ ពួកគេក៏បាននាំគ្នារើសសំរាមចេញពីកន្លែងអង្គុយពួកគេផងដែរ។ 

ចំណែកនៅឯប្រកួតដាច់ដោយឡែកមួយទៀត អ្នកគាំទ្រក្រុមសេណេហ្គាល់ក៏បានរើសសំរាមសម្អាតកីឡដ្ឋានដូចជាជនជាតិជប៉ុនផងដែរ ក្រោយពីជម្រើសជាតិពួកគេបានយកឈ្នះប៉ូឡូញកាលពីយប់មិញ។

អំពើរបស់អ្នកគាំទ្រទាំងពីរប្រទេសនេះផងដែរបានទាក់ទាញការសរសើរពីគ្រប់ទិសទី ដោយពួកគេបានបង្ហាញថា ការមកមើលកីឡាមិនមែនផ្តោតសំខាន់ទៅលើតែក្នុងតារាងនោះទេ ប៉ុន្តែពួកគេត្រូវតែគិតឲ្យជិតដិតអំពីបរិយាកាសជុំវិញខ្លួន ហើយជាពិសេសគឺអនាម័យ ហើយបើទោះបីជាការប្រកួតបានបញ្ចប់ក៏ដោយមែន ប៉ុន្តែទស្សនិកជនទាំងឡាយត្រូវតែគិតអំពីរបៀបរបប ជៀសវាងការពង្រាយសំរាមដោយមិនបានពិចារណា៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]