កូរ៉េខាងត្បូង៖ ថ្មីៗនេះ ស្រីស្អាត Jennie សមាជិកក្រុមចម្រៀងនារីល្បីឈ្មោះ Blackpink បានបំបែកកំណត់ត្រា ដ៏គួរឲ្យភ្ញាក់ផ្អើលមួយ និងមិនធ្លាប់មានតារាKpopស្រី រូបណាអាចធ្វើបានពីមុនមក ពោលគឺគ្រាន់តែបង្កើតគណនីអ៊ីនស្តារក្រាមថ្មី បានរយៈពេលត្រឹមតែ៣ថ្ងៃសោះ Jennie ទទួលបានចំនួនអ្នកចុចFollowers រហូតដល់ទៅជាង២លាននាក់ឯណោះ។

Jennie សមាជិកក្រុម Blackpink

គួរឲ្យដឹងថា កាលពីថ្ងៃទី១៥ ខែមិថុនាកន្លងនេះ សមាជិកស្រីទាំង៤របស់ក្រុម Blackpink គឺ Jennie, Lisa, Rose និង Jisoo បានបង្កើតគណនីអ៊ីនស្តារក្រាមថ្មីផ្ទាល់ខ្លួនម្នាក់មួយៗ ដើម្បីPromote និងអបអរការវិលត្រឡប់មកវិញ ជាមួយបទចម្រៀងរបស់ខ្លួន «DDU-DU DDU-DU”។

មិនតែប៉ុណ្ណោះ ក្នុងនោះសមាជិកនីមួយៗ ក៏បានបង្ហោះរូបថតផ្ទាល់ខ្លួន នៅលើគណនីអ៊ីនស្តារក្រាមរបស់គេផងដែរ ដោយគេសង្កេតឃើញថា រាល់រូបថតរបស់ពួកគេ សុទ្ធសឹងតែទទួលបានការLike ពេញចិត្តពីសំណាក់អ្នកគាំទ្រ ជាង១លាននាក់ឯណោះ៕  

Jennie សមាជិកក្រុម Blackpink
Jennie សមាជិកក្រុម Blackpink
Jennie សមាជិកក្រុម Blackpink
Jennie សមាជិកក្រុម Blackpink
គណនីអ៉ីនស្តារក្រាមផ្ទាល់ខ្លួនរបស់ Jennie
គណនីអ៉ីនស្តារក្រាមផ្ទាល់ខ្លួនរបស់ Lisa
គណនីអ៉ីនស្តារក្រាមផ្ទាល់ខ្លួនរបស់ Jisoo
គណនីអ៉ីនស្តារក្រាមផ្ទាល់ខ្លួនរបស់ Rose

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]