ជប៉ុន៖ យ៉ាងហោចណាស់មនុស្សចំនួន៣នាក់ រួមទាំងកុមារម្នាក់ ត្រូវបានស្លាប់បាត់បង់ជីវិត និងរាប់រយនាក់ផ្សេងទៀត បានរងរបួសធ្ងន់ស្រាល នៅក្នុងហេតុការណ៍គ្រោះរញ្ជូយដីកម្រិតខ្លាំង ៦,១រ៉ិចទ័រ នៅប្រទេសជប៉ុន។

ហេតុការណ៍គ្រោះធម្មជាតិរញ្ជួយដីនេះ បានវាយប្រហារកាលពីថ្ងៃច័ន្ទ ទី១៨ មិថុនា ឆ្នាំ២០១៨ ម្សិលមិញនេះ នៅវេលាម៉ោងប្រហែល ៨ព្រឹក (ម៉ោងនៅក្នុងតំបន់) ស្ថិតក្នុងទីក្រុងអូសាកា (Osaka) ភាគខាងលិច ប្រទេសជប៉ុន។

រូបភាព៖ រងការខូតខាតផ្សេងៗដោយសាររញ្ជួយដី
រូបភាព៖ រងការខូតខាតផ្សេងៗដោយសាររញ្ជួយដី

បើយោងតាមប្រភពសារព័ត៌មាន បានឲ្យដឹងថា ជនរងគ្រោះដែលបានស្លាប់បាត់បង់ជីវិតយ៉ាងអាណោចអាធ័ម ក្នុងហេតុការណ៍គ្រោះរញ្ជួយដីនេះ ក្នុងនោះមានក្មេងស្រីអាយុ៩ឆ្នាំម្នាក់ និងបុរសចំណាស់២នាក់ ដែលមានវ័យខ្ទង់៨០ឆ្នាំ និង៨៤ឆ្នាំ ត្រូវបានជញ្ជាំងបាក់សង្កត់ពីលើ ស្របពេលដែលជនរងគ្រោះប្រមាណជាង ២១៤នាក់ផ្សេងទៀត បានរងរបួសធ្ងន់ស្រាល និងកំពុងតែបន្តសម្រាលព្យាបាលនៅមន្ទីរពេទ្យ។

គ្រោះមហន្តរាយរញ្ជួយដី ៦,១រ៉ិចទ័រដ៏ខ្លាំងនេះ បានបំផ្លិចបំផ្លាញហេដ្ឋារចនាសម្ព័ន្ធជាច្រើនក្នុងទីក្រុង ផ្លូវ ថ្នល់ សាលារៀន សំណង់អាគារជាច្រើនកន្លែង រួមទាំងផ្ទះសម្បែងប្រជាពលរដ្ឋជាច្រើនខ្នង ត្រូវបានរងការខូតខាតបាក់រលំ និងចន្តរអគ្គិសនីក៏ត្រូវបានកាត់ផ្តាច់។

លើសពីនេះ អាកាសយានដ្ឋាននៅក្នុងតំបន់ ក៏ត្រូវបានបិទអស់រយៈពេលជាច្រើនម៉ោង រួមទាំង ផ្លូវរថភ្លើងក៏ត្រូវបានផ្អាកជើងចេញដំណើរ និងរោងចក្រជាច្រើនកន្លែងទៀត ក៏ត្រូវបានបញ្ឈប់ផលិតកម្ម ដែលនេះបង្កជាបញ្ហារាំងស្ទះមួយ ដ៏ធ្ងន់ធ្ងរបំផុតនៅក្នុងប្រទេស។

រូបភាព៖ រងការខូតខាតផ្សេងៗដោយសាររញ្ជួយដី

គួរឲ្យដឹងផងដែរថា គ្រោះរញ្ជួយដីកម្រិត ៦,១រ៉ិចទ័រនេះ មិនបានបង្កឲ្យមានការព្រមាន ពីរលកយក្សស៊ូណាមិនោះឡើយ ខណៈដែលរោងចក្រនុយក្លេអ៊ែរនៅក្នុងតំបន់រងគ្រោះថ្នាក់នេះ ក៏កំពុងតែដំណើរការជាធម្មតា។

សូមបញ្ជាក់ថា ប្រទេសជប៉ុនត្រូវបានគេដឹង និងចាត់ទុកថា ស្ថិតនៅក្នុងតំបន់ដែលងាយនឹងរងគ្រោះថ្នាក់បំផុត ដោយការរញ្ជួយដីដែលនឹងអាចកើតមានប្រហែល ២០ភាគរយ នៃគ្រោះរញ្ជួយដីនៅទូទាំងពិភពលោក ដែលមានទំហំឬកម្រិតចាប់ពី ៦,០រ៉ិចទ័រ ឡើងទៅ។

ជាក់ស្តែង កាលពីកំឡុងឆ្នាំ១៩៩៥ គ្រោះរញ្ជួយដីកម្រិត ៧,៣រ៉ិចទ័រ ក៏ធ្លាប់បានវាយប្រហារនៅ Hanshin-Kobe ប្រទេសជប៉ុន ដែលសម្លាប់មនុស្សអស់ជាង ៦,០០០នាក់ផងដែរ ៕

ទស្សនារូបភាព និងវីដេអូខាងក្រោម៖  

រូបភាព៖ រងការខូតខាតផ្សេងៗដោយសាររញ្ជួយដី
រូបភាព៖ រងការខូតខាតផ្សេងៗដោយសាររញ្ជួយដី
រូបភាព៖ រងការខូតខាតផ្សេងៗដោយសាររញ្ជួយដី
រូបភាព៖ រងការខូតខាតផ្សេងៗដោយសាររញ្ជួយដី
រូបភាព៖ រងការខូតខាតផ្សេងៗដោយសាររញ្ជួយដី
រូបភាព៖ រងការខូតខាតផ្សេងៗដោយសាររញ្ជួយដី
រូបភាព៖ រងការខូតខាតផ្សេងៗដោយសាររញ្ជួយដី
ទីតាំងភូមិសាស្រ្តនៃគ្រោះរញ្ជួយដីនៅជប៉ុន

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]