ថៃ: កាលពីពេលឆ្នាំមុននេះ ជីដូនចាស់របស់ Chermarn បានទទួលមរណភាពដោយសារជំងឺប្រចាំកាយ ហើយបានចាកចេញពីនាង និងក្រុមគ្រួសារទៅ គួរឲ្យសោកស្តាយ​ ជាទីបំផុត។ ស្របពេលជាមួយគ្នានេះដែរ Chermarn ក៏មានការឈឺចាប់ ចំពោះការចាកចេញមួយនេះ របស់ជីដូនចាស់របស់នាង យ៉ាងខ្លាំង​ក្លា ផងដែរ។ 

Chermarn និងជីដូនចាស់

ជាក់ស្តែង ដូចជាកាលពីពេលល្ងាចមិញនេះ នាងក៏បានបង្ហាញពីរូបថតមួយសន្លឹករបស់ខ្លួន ដែលបានព្យាយាមតុបតែងមុខមាត់ តាមគំរូរូបថតសម័យចាស់ របស់ជីដូននាង។ ហើយក្នុងនោះ រូបថតមួយសន្លឹកនេះ​​ ក៏បានធ្វើឲ្យអ្នកគាំទ្រជាច្រើន មានការភ្ញាក់ផ្អើលជាខ្លាំង ស្ទើរមិនគួរឲ្យជឿថា នាងមានមុខមាត់ស្រដៀងគ្នាទៅនឹងជីដូនចាស់ ដែលបានទទូលមរណភាពទៅ ដល់ថ្នាក់នេះ៕

Chermarn និងជីដូនចាស់
Chermarn និងរូបថតសម័យពីដើម របស់ជីដូននាង
Chermarn និងជីដូនចាស់
Chermarn

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]