អង់គ្លេស៖ បើទោះបីជាកីឡាករ Harry Kane បានស៊ុតបាល់បញ្ចូលទីទាំងពីរគ្រាប់ដើម្បីយកជ័យជម្នះលើក្រុមជម្រើសជាតិទុយណេស៊ី នៅក្នុងពូល G ២-០ ក៏ដោយ ក៏ប្រធានក្រុមរូបនេះមានការខកចិត្តចំពោះការសម្រេចចិត្តដ៏ធំមួយរបស់អាជ្ញាកណ្តាលដែលសម្រេចចិត្តពីន័យបាល់ ១១ ម៉ែត្រ។

Harry Kane

ប្រធានក្រុមរបស់ក្រុមជម្រើសជាតិអង់គ្លេសរូបនេះ បានខកចិត្តជាខ្លាំងដោយសារតែ ការសម្រេចចិត្តរបស់អាជ្ញាកណ្តាលពិន័យបាល់ ១១ ម៉ែត្រឲ្យទៅក្រុមជម្រើសជាតិទុយនីសុីក្នុងអំឡុងពេលការប្រកួតពានរង្វាន់ World Cup ដែលអង់គ្លេសបានយកឈ្នះ ២-១ លើទុយណេស៊ីកាលពីប៉ុន្មានម៉ោងមុននេះ។

ខ្សែប្រយុទ្ធរបស់ក្រុម Tottenham Hotspur រូបនេះបាននិយាយថា៖ «សម្រាប់ខ្ញុំ ខ្ញុំបានប្រឹងប្រែងដើម្បីរកគ្រាប់បាល់ដោយយុត្តិធម៌នឹងត្រឹមត្រូវ ហើយពួកយើងក៏ព្យាយាមខ្លាំងណាស់ដែរ។ ខ្ញុំដឹងថាក្នុងនាមជាកីឡាករគ្មានអ្វី ដែលយើងអាចប្រកែកបានទេក្រៅតែពីសម្របតាម ការសម្រេចចិត្តរបស់អាជ្ញាកណ្តាលនៅលើទីលាន។ យើងគ្រាន់តែសង្ឃឹមថាមន្ដ្រីអាជ្ញាកណ្តាលនឹងកាត់ក្តីដោយត្រឹមត្រូវមួយ ដើម្បីកុំឲ្យកើតមានអំពើបែបនេះម្តងទៀតនៅការប្រកួតក្រោយរបស់ខ្ញុំ»។

Harry Kane

គូរឲ្យដឹងផងដែរថា ក្រោយពីអាជ្ញាកណ្តាលសម្រេចចិត្តពិន័យបាល់ ១១ ម៉ែត្រឲ្យទៅក្រុមជម្រើជាតិទុយណេសុី មានការមិនពេញចិត្តជាខ្លាំងជាពិសេសប្រធានក្រុម Harry  Kane ក៏ដូចជាគ្រូបង្វឹកអង់គ្លេសផងដែរ ដោយពួកគេហាក់មិនគាំទ្រទៅនឹងការសម្រេចចិត្តមួយនេះឡើយ ដោយពួកគេបានធ្វើការសំណូមពរឲ្យសហព័ន្ធជួយគិតគូរឡើងវិញជុំវិញបញ្ហាមួយនេះទៀតផង៕

Harry Kane

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]