មានអ្នកស្នេហាទោចក្រយានយន្ដម្នាក់ឈ្មោះ ម៉ាក (Mark Nuttall) បានបង្កើតទោចក្រយានចុងក្រោយរបស់គាត់ ដែលមានមានប្រវែង ៧.៣ម៉ែត្រ សំរាប់ដឹកក្ដារមឈូស របស់គាត់។

យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា លោក ម៉ាក មានអាយុ ៥៨ឆ្នាំ គឺជាមនុស្សម្នាក់ដែលវក់ចិត្តយ៉ាងខ្លាំង ជាមួយនឹងទោចក្រយានយន្ដ បានស្លាប់កាលពីខែមុន បន្ទាប់ពីមានជំងឺមហារីកអស់រយៈពេល ៣ឆ្នាំកន្លងមក។ ប្រពន្ធរបស់គាត់ សារ៉ន (Sharon) បានឲ្យគេយកម៉ូតូមួយនេះដឹកក្ដារមឈូសរបស់ប្ដីគាត់ ក្នុងការដង្ហែរសព និងមានម៉ូតូធំៗជាច្រើនទៀត ប្រហែល ៥០គ្រឿងបានរូមដំណើរ។ ចំនែកអ្នកដែលជិះម៉ូតូរបស់លោក ម៉ាក គឺជាមិត្តភក្កិដ៏ជិតស្និទ្ធរបស់គាត់ ដែលមានឈ្មោះថា Phil Hathaway មានប្រសាសន៍ថា ម៉ាក ពិតជាអ្នកដែលចូលចិត្តផ្នែកគ្រឿងម៉ាស៊ីនណាស់ គាត់ពិតជាចង់ឲ្យ ម៉ាកមកវិញដើម្បីរួមការងារជាមួយគ្នា។

តើប្រិយមិត្តយល់យ៉ាងណាចំពោះលោក ម៉ាក និងម៉ូតូរបស់គាត់? សូមទស្សនារូបភាពខាងក្រោម៖

ដោយ អៀង

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]