រុស្ស៊ី៖ ក្រុមបាល់ទាត់ជម្រើសជាតិស៊ុយអែត បានយកឈ្នះទៅលើក្រុមបាល់ទាត់ជម្រើសជាតិកូរ៉េខាងត្បូង ដោយលទ្ធផល ១-០ ក្នុងការប្រកួតវគ្គសន្សំពិន្ទុពូល F ពានរង្វាន់ពិភពលោក World Cup។

គ្រាប់បាល់តែមួយគ្រាប់គត់កើតឡើងក្នុងការប្រកួតនេះ គឺធើ្វបានដោយកីឡាករ Andres Granqvist នៅនាទី៦៥ ដោយការស៊ុតបាល់ពិន័យ១១ម៉ែត្រ ក្រោយពីកីឡាកររបស់ក្រុមកូរ៉េខាងត្បូង បង្កកំហុសក្នុងតំបន់គ្រោះថ្នាក់។

ជ័យជម្នះនេះ បានធើ្វឲ្យក្រុមស៊ុយអែត ទទួលបាន៣ពិន្ទុ នៅក្នុងពូលF ស្មើជាមួយក្រុមម៉ិកស៊ិក ដែលទទួលជ័យជម្នះទៅលើអាល្លឺម៉ង់ យ៉ាងគួរឲ្យភ្ញាក់ផ្អើលកាលពីយប់មិញនេះ៕  

Sweden 1 - 0 South Korea
Sweden 1 - 0 South Korea
Sweden 1 - 0 South Korea
Sweden 1 - 0 South Korea
Sweden 1 - 0 South Korea
Sweden 1 - 0 South Korea

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]