អង់គ្លេស៖ អ្នកប្រដាល់ដ៏ល្បីរបស់ប្រទេសអង់គ្លេសកីឡាករ Bradley Taylor បានស្លាប់នៅនឹងកន្លែងភ្លាមៗ បន្ទាប់ពីរូបគេបានជួបគ្រោះថ្នាក់ចរាចរណ៏មុននេះបន្តិចពេលធ្វើដំណើរទៅចូលរួមការប្រកួតនៅទីក្រុង Liverpool ។

Bradley Taylor

បើយោងតាមសម្តីមិត្តភក្តិរបស់ Bradley បានឱ្យដឹងថា អ្នកប្រដាល់រូបនេះមានប្រជាប្រិយភាពខ្លាំងណាស់ជាពិសេសនៅក្នុងតំបន់ដែលគេរស់នៅតែម្តង តែគួរឲ្យសោកស្តាយណាស់ដែលគេត្រូវបានស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍យ៉ាងរន្ធត់ទៅវិញ។ ខណៈពេលដែរគេក៏ត្រូវប្រកួតនៅថ្ងៃនេះផងដែរ ប៉ុន្តែគ្រោះថ្នាក់មួយនេះបានឆក់យកជីវិតមិត្តភក្តិរបស់ខ្ញុំនៅលើដងវិថីពេលមកប្រកួតទៅវិញ ទាំងពួកយើងបានអង្គុយរងចាំគេមកប្រកួតអស់ជាច្រើនម៉ោង

កន្លែងកើតហេតុរបស់ Bradley
កន្លែងដែល Bradley គ្រោះថ្នាក់

គួរបញ្ជាក់ផងដែរថា គ្រោះថ្នាក់ដ៏រន្ធត់នេះបានកើតឡើងនៅម៉ោងប្រមាណជា ៥ៈ៣០ នាទីល្ងាច ដែលបង្កឡើងដោយរថយន្តមួយគ្រឿងបានបើកមកបុកនឹងម៉ូតូរបស់កីឡាករ Bradley តែម្តងដោយប៉ូលីសកំពុងតែបើកការសុើបអង្កេតផងដែរជុំវិញករណីដ៏គួរឲ្យសាកស្តាយមួយនេះ។

បើនិយាយពីឪពុករបស់ Bradley លោកក៏ធ្លាប់ជាអ្នកប្រដាល់ដ៏ល្បីល្បាញម្នាក់ផងដែរ ហើយគេក៏បានធ្វើដំណើរទៅកាន់ព្រឹត្តិការណ៍មួយនេះផងដែរ តែលោកបានជិះរថយន្តចេញទៅមុនប្រមាណជា ១០ នាទីក៏កើតមានហេតុការណ៏នេះតែម្តង។ 

អ្នកប្រដាល់សញ្ជាតិអស់គ្លេសរូបនេះ បានបន្សល់ទុកកូនប្រុសដែលទើបនឺងកើតមិនទាន់បានប៉ុន្មានខែផង ក្រោយហេតុការណ៏ដ៏អាក្រក់នេះបានកើតឡើង។

មិត្តភក្តិរបស់ Bradley ជូនផ្ការំលែកទុ
មិត្តភក្តិរបស់ Bradley

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]