ថៃ៖ កាលពីម្សិលមិញនេះវត្តមានរបស់កំពូលតារាសម្តែងស្រីដ៏ល្បីល្បាញកញ្ញា Mai Davika នៅលើទឹកដីកម្ពុជា ពិតជាបានធ្វើឱ្យអ្នកគាំទ្រនាងជាច្រើននាក់ មានភាពសប្បាយរីករាយត្រេកអរយ៉ាងខ្លាំង។

កញ្ញា Mai Davika មកខ្មែរម្សិលមិញ

នៅក្នុងនោះផងដែរ គេសង្កេតឃើញអ្នកគាំទ្ររបស់តារាសម្តែងស្រីរូបនេះ បានសម្រុកទៅជួបមុខនាងយ៉ាងច្រើន ពេញផ្សារទំនើបអ៊ីអនម៉លទី២ ខណ្ឌសែនសុខ រាជធានីភ្នំពេញ កាលពីម្សិលមិញនេះ។

ហើយក៏មានអ្នកខ្លះទៀតសរសើរថាកញ្ញា Mai Davika ឃើញផ្ទាល់ពិតជាមានសម្រស់ស្រស់ស្អាតខ្លាំង ហើយថែមទាំងរីករាយរាក់ទាក់ជាមួយហ្វេនៗរបស់ខ្លួនខ្លាំងទៀតផង។

ជាក់ស្តែងមុននឹងពេលត្រលប់ទៅកាន់ប្រទេសថៃវិញតារាសម្តែងស្រី Mai Davika ក៏បានផុសវីដេអូលាអ្នកគាំទ្រ ព្រមទាំងរៀបរាប់ពាក្យនៅក្នុងចិត្តនាង នៅលើបណ្តាញអ៊ីនស្តារក្រាមដូច្នេះថា៖

«I had such a wonderful time in Cambodia! Great big thank you to all my fans! See you again real soon! (ខ្ញុំមានពេលវេលាដ៏អស្ចារ្យនៅក្នុងប្រទេសកម្ពុជា! សូមអរគុណធំៗដល់អ្នកគាំទ្រទាំងអស់របស់ខ្ញុំ! ជួបអ្នកម្តងទៀតក្នុងពេលឆាប់ៗនេះ!» ។

ឃើញបែបនេះហើយធ្វើឱ្យអ្នកគាំទ្រនៅកម្ពុជារីករាយណាស់ និងចង់ឱ្យកញ្ញា Mai Davika វិលត្រឡប់មកកាន់ប្រទេសកម្ពុជាជាថ្មីម្តងទៀត៕ 

ទស្សនារូបភាព និងវីដេអូខាងក្រោមនេះទាំងអស់គ្នា៖ 

កញ្ញា Mai Davika មកខ្មែរម្សិលមិញ
កញ្ញា Mai Davika មកខ្មែរម្សិលមិញ
កញ្ញា Mai Davika មកខ្មែរម្សិលមិញ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]