ហុងកុង៖ តារាសម្តែង ហុងកុង បានចាកចេញពីទ្រនំប៉ុស្តិ៍ទូរទស្សន៏ TVB ម្តងម្នាក់ៗ រហូតមកទល់ពេលនេះ ដល់វេន Eliza Sam វិញម្តងហើយ ដោយនាងបានឈប់បន្តកិច្ចសន្យាជាមួយ TVB កាលពីម្សិលមិញនេះ។

Eliza Sam

Eliza Sam បានឈ្នះក្នុងការប្រកួត បរវកញ្ញា ចិន កាលពីឆ្នាំ ២០១០ ហើយនាងក៏បានចាប់ផ្តើមលើវិថីសិល្បៈនេះ ដំបូងនៅក្នុងប៉ុស្តិ៍ទូរទស្សន៍ TVB

តារាសម្តែងរូបនេះ មានវ័យ ៣៣ឆ្នាំ ជាតារាសម្តែងជួរមុខ របស់ប៉ុស្តិ៍ TVB ហើយនាងបានស្ថិតនៅក្រោមប៉ុស្តិ៍មួយនេះ អស់រយៈពេលជាង ៧ឆ្នាំមកហើយ មូលហេតុដែលនាងលាលែងពីសិល្បៈ គឺដោយសារនាងត្រូវទៅរស់នៅ ប្រទេស កាណាដា ជាមួយស្វាមីនាង ព្រមជាមួយគម្រោងមានកូន ជាមួយស្វាមីនាង នាពេលឆាប់ៗនេះ។

យ៉ាងណាមិញ ការចាកចេញរបស់នាង បានបង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំងចំពោះតារាផ្សេងៗទៀត ព្រមទាំងអ្នកគាំទ្ររបស់នាង ដែលនាងបានសម្រេចចិត្តចាកចេញពីវិថីសិល្បៈមួយនេះ៕ 

Eliza Sam
Eliza Sam

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]