រុស្ស៊ី៖ ក្រុមជម្រើសជាតិកូរ៉េខាងត្បូងបានសម្រេចចិត្តត្រៀមយុទ្ធសាស្ត្រប្តូរលេខអាវកីឡាករ ដើម្បីធ្វើឲ្យស៊ុយអ៊ែតមានការភាន់ច្រឡំ។

បើយោងតាមប្រភពព័ត៌មានមួយចំនួនបានចេញផ្សាយថា គ្រូបង្វឹកកូរ៉េខាងត្បូង លោក Shin Tae Yong បានប្រាប់ឲ្យកីឡាករខ្លួនផ្លាស់ប្តូរលេខអាវនៅពេលប្រកួត ដើម្បីធ្វើឲ្យក្រុមជម្រើសជាតិស៊ុយអ៊ែតមានការភាន់ច្រឡំ ដោយសារពួកគេនឹងមិនអាចចាំមុខកីឡាករកូរ៉េបានទាំងអស់ទេ។ 

លោក Shin Tae Yong

ព័ត៌មាននេះបានលេចឮឡើងក្រោយពីជម្រើសជាតិកូរ៉េខាងត្បូងបានចោទប្រកាន់ថា ក្រុមស៊ុយអ៊ែតបានបញ្ជូនភ្នាក់ងារសម្ងាត់ពីររូបដើម្បីមកលួចមើលការហ្វឹកហាត់របស់កូរ៉េ បើទោះបីជាពួកគេបានចូលទៅក្នុងតារាងឯកជនក៏ដោយក្តី។

ក្រុមជម្រើសជាតិស៊ុយអ៊ែត

យ៉ាងណាមិញ បើក្រុមកូរ៉េខាងត្បូងពិតជាប្រើយុទ្ធសាស្រ្តដ៏ប្លែករបស់ពួកគេមែន នោះក្រុមជម្រើសជាតិទាំងមូលអាចនឹងត្រូវពិន័យដោយសហព័ន្ធ FIFA ពីព្រោះការផ្លាស់ប្តូរលេខអាវក្នុងពេលប្រកួតក្នុងព្រឹត្តិការណ៍ World Cup អាចចាត់ទុកបានថាជាអំពើខុសទៅនឹងច្បាប់របស់ការប្រកួត៕

ក្រុមជម្រើសជាតិកូរ៉េខាងត្បូង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]