បរទេស៖ រូបសំណាក់របស់ខែ្សប្រយុទ្ធឆ្នើម Cristiano Ronaldo ដែលដាក់តាំងនៅប្រលានយន្ដហោះ Madeira ត្រូវបានគេប្ដូរចេញថ្មីវិញ។

រូបសំណាក់ចាស់ដែលត្រូវបានគេប្ដូរចេញនោះ ត្រូវបានមនុស្សទូទាំងពិភពលោកមានការសើចចំអកយ៉ាងខ្លាំង ក្រោយពីរូបនេះមានលក្ខណៈមិនសមទៅនឹងទម្រង់មុខរបស់ម្ចាស់ពាន Ballon d’Or ៥សម័យ ដែលបានដាក់បង្ហាញកាលពីឆ្នាំមុន។  

រូបសំណាក់ Ronaldo ចាស់

វិចិត្រករ Emanuel Santos បានដាក់បង្ហាញសាកល្បងនូវរូបសំណាក់ថ្មីរបស់ Ronaldo និងបានចំណាយពេលអស់ ៣សប្ដាហ៍ ក្នុងការសាកល្បងគម្រោងនេះ ខណៈដែលរូបសំណាក់ចាស់បានដាក់បង្ហាញជាផ្លូវការនោះ គឺក្នុងគោលបំណងលើកតំកើនកតិ្ដយស ក៏ដូចជាលើកមុខមាត់របស់ Ronaldo កាលពីខែមិនា ឆ្នាំ២០១៧៕ 

រូបសំណាក់ Ronaldo ថ្មី
Ronaldo

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]